ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងកិច្ចសម្ភាសន៍ ព្រះករុណាព្រះមហាក្សត្រ ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងបង្ហាញពីបំណងប្រាថា្នសហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២ខែកុម្ភៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យទទួលកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយក្រុមសារព័ត៌មានXinhuaនៅរាជធានីភ្នំពេញ ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលក្រោមពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត» នេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ព្រះអង្គបានសព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយ ស្ដេចយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូរវាងកម្ពុជា-ចិន។

ស្ថានទូតចិនបានបន្តថា, ព្រះអង្គមានព្រះរាជបន្ទូលបន្តទៀតថា គ្មាអ្វីគួរឱ្យឆ្ងល់នោះទេថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងផ្តល់ជូនអត្តពលិកនូវកន្លែងស្នាក់ ម្ហូបអាហារ ការថែទាំសុខភាព ការធ្វើចរាចរណ៍ ការកម្សាន្តកាយសម្បទា ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀតដែលមានគុណភាពខ្ពស់។ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ប្រជាជនចិននឹងធ្វើឱ្យដិតជាប់ក្នុងអារម្មណ៍របស់អ្នកចូលរួម។ ព្រះអង្គជឿជាក់ថា ប្រជាជនចិនមានសមត្ថភាពក្នុងការបង្ហញភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក។

ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះពាក្យស្លោកប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត»របស់កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិកប៉េកាំងឆ្នាំ២០២២។ ព្រះអង្គមានព្រះរាជបន្ទូលថា នេះបានបង្ហាញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។ ដោយឃើញថាក្នុងបរិបទកូវីដ១៩ពិភពលោកកំពុងប្រឈមមុខជាមួយភាពលំបាកគ្រប់ប្រភេទ ហើយពាក្យស្លោកប្រធានបទបានបង្ហាញពីពិភពលោកត្រូវខិតខំរួមគ្នាដើម្បីសម្រេចបាននូវភាពត្រចះត្រចង់នាថ្ងៃអនាគត។ «រួមគ្នាឆ្ពោះទៅអនាគត»បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នានិងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូលនិងចក្ខុវិស័យនៃកីឡាអូឡាំពិក និងព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗនៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសគឺការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះអង្គបានបន្តទៀតថា ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនៅទីក្រុងBandungប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជានិងចិនបានក្លាយជាមិត្តចាស់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។ រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើន។ ក្នុងអំឡុងពេលនៃជំងឺវីរុសកូវីដ១៩ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺវីរុស ចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុសមកកាន់កម្ពុជា ជាពិសេសនោះគឺវ៉ាក់សាំងកូវីដ។ នាពេលបច្ចុប្បន្ននេះ ជាង៩០%នៃវ៉ាក់សាំងកូវីដដែលកម្ពុជាទទួលបានគឺមកពីប្រទេសចិន នេះជាការបង្ហាញយ៉ាងជាក់ស្តែងអំពីសហគមន៍វាសនារួមរវាងកម្ពុជា-ចិន។ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែបន្តអភិវឌ្ឍរីកចម្រើន ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាបន្តបន្ទាប់។ ឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជានិងចិនបានចូលជាធរមាន ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការដឹកជញ្ជូន និងកសិកម្មជាដើម។

ព្រះករុណាព្រះមហាក្សត្រមានការរំពឹងទុកថា តាមរយៈចំណងមិត្តភាពនៃប្រជាជនទាំងពីរប្រទេសដែលប្រៀបដូចបងប្អូន នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំ កម្ពុជានិងចិននឹងរួមចំណែកកាន់តែធំធេងសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ 

专访:北京冬奥会体现人类命运与共、战胜全球挑战的愿望——访柬埔寨国王西哈莫尼

柬埔寨国王西哈莫尼2日在金边接受新华社记者书面采访时表示,北京冬奥会和冬残奥会以“一起向未来”为主题口号,这体现了人类命运与共、战胜全球挑战的愿望。他此次应邀出席北京2022年冬奥会开幕式,将进一步加强柬中两国的传统友谊、兄弟情谊和伙伴关系。

西哈莫尼说,毋庸置疑,北京2022年冬奥会将尽力为运动员提供优质的住宿、餐饮、医疗、交通、娱乐健身、商务等服务,中国人民的热情好客也将让所有参赛者印象深刻。他相信,中国人民有能力为世界带来一场精彩的体育盛会。

西哈莫尼对北京2022年冬奥会和冬残奥会的主题口号“一起向未来”表示高度赞赏。他说,这体现了人类命运与共、战胜全球挑战的愿望。他说,考虑到新冠疫情期间全世界所面临的种种困难,该口号反映了世界为实现更美好的明天而共同努力的必要性。“一起向未来”体现了团结和集体的努力,体现了奥林匹克运动的核心价值观和愿景,以及追求世界团结、和平与进步的目标。同时,该口号也体现出冬残奥会的关键价值,特别是奥运会在促进社会包容性方面所发挥的作用。

谈及两国关系,西哈莫尼说,自从西哈努克太皇与周恩来总理1955年4月在印度尼西亚万隆的亚非会议期间举行历史性会晤以来,柬埔寨和中国就是全方位密切联系的老朋友。60多年来,柬中友谊不断发展壮大。新冠疫情期间,为了帮助柬埔寨抗疫,中国派遣医疗专家并援助抗疫物资,尤其是疫苗。目前,柬埔寨获得的疫苗90%以上来自中国,这就是柬中命运共同体的具体体现。尽管仍处于疫情中,但两国的合作继续蓬勃发展,双边贸易不断增长。今年,柬中两国签署的自由贸易协定生效,涵盖贸易、旅游、投资、交通和农业等广泛领域。

西哈莫尼期待,随着兄弟般的两国人民持续巩固合作关系,柬中将为地区和平、稳定、发展和繁荣,推动构建人类命运共同体作出更大贡献。៕

ដោយ ៖ សិលា


ចែករំលែក៖