ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​បុរសម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ បុរសម្នាក់​ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ចាប់ឃាត់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ កាលពីវេលាម៉ោង​៦​ និង៥០នាទីព្រលប់ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ជនសង្ស័យ​មានឈ្មោះ តឹក ច្រច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ តាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយកន្លែងស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ និងដកហូតវត្ថុតាងជាក់ស្ដែងមាន៖ម្សៅសថ្លាចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងដែកកេះជក់ ចំនួន០១ ។

 បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖