ការចាប់ខ្លួនរបស់ខ្សែប្រយុទ្ធ Mason Greenwood និងអវត្តមានភ្លាមៗរបស់គាត់នៅ Manchester United មានឥទ្ធិពលក្នុងការបរាជ័យរបស់ខ្សែបម្រើប្រយុទ្ធ Jesse Lingard ក្នុងការចាកចេញពី Old Trafford ក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ឥឡូវនេះឈានដល់រយៈពេល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ Lingard បានខិតទៅជិតការផ្លាស់ទៅ Newcastle United ខណៈដែលក្លិបនេះបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង។
ទោះយ៉ាងណាក៏ដោយកាលពីសប្តាហ៍មុនត្រឹមតែ៤៨ម៉ោងមុនថ្ងៃកំណត់ Greenwood ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យពីបទរំលោភ និងការគំរាមកំហែង។ កាលពីថ្ងៃអង្គារការចោទប្រកាន់បន្ថែមទៀតត្រូវបានចេញសម្រាប់ការរំលោភផ្លូវភេទ និងការគំរាមកំហែងសម្លាប់។ នោះបានបន្សល់ទុកនូវចន្លោះមួយនៅក្នុងក្រុម Manchester United ដែលមិនអាចបំពេញបាន ហើយ Lingard នៅតែដើម្បីឈានទៅមុខនៅក្នុងការបំពេញចន្លោះនេះ។
គ្រូបង្វឹកលោក Ralf Rangnick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “កាលពីបីសប្តាហ៍មុន Jesse មិនចង់ចាកចេញទេ ហើយបន្ទាប់មកគាត់បានផ្លាស់ប្តូរចិត្តរបស់គាត់។ ខ្ញុំបាននិយាយនៅពេលនោះថា ប្រសិនបើគាត់ស្វែងរកក្លិប និងដំណោះស្រាយដែលសាកសមនឹងយើង យើងនឹងអនុញ្ញាតឱ្យគាត់ចាកចេញ។ ជាមួយនឹងការអភិវឌ្ឍន៍ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ អ្វីៗបានផ្លាស់ប្តូរ ពួកគេចង់ឱ្យគាត់ស្នាក់នៅ។ យើងគ្មានកីឡាករដែលបានលេងជាប្រចាំ ហើយយើងក៏មិនអាចទទួលបានកិច្ចព្រមព្រៀងសម្រាប់ក្លិបផ្សេងទៀតដែរ”។
ចំណែកកីឡាករអន្តរជាតិអង់គ្លេស Greenwood ឥឡូវនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែក្លិប Manchester United បានបញ្ជាក់ថាគាត់នឹងមិនហ្វឹកហាត់ ឬលេងឱ្យក្លិបរហូតដល់មានការជូនដំណឹងបន្ថែម។គាត់នៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយក្លិបនឹងគ្មានវត្តមានគាត់ បន្ទាប់ពីគាត់បានបង្ហាញខ្លួន២៤រួចហើយនៅរដូវកាលនេះ។
កីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតទាំង១០ចាប់តាំងពីលោក Rangnick ចូលកាន់តំណែងដោយចាប់ផ្តើមក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលបានចាប់ផ្តើមតែមួយប្រកួតក្នុងគ្រានោះ ដោយលេងបានត្រឹមតែ១ប្រកួតនៃការប្រកួតក្របខ័ណ្ឌ Premier League ចាប់តាំងពីការតែងតាំងរបស់គាត់។ ការសម្រេចចិត្តបន្តនៅមានន័យថា Lingard ឥឡូវអាចតស៊ូដើម្បីអនាគតរបស់គាត់នៅ Manchester ហើយសម្លឹងរកការទទួលបានកិច្ចសន្យាថ្មី ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)