ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្វេងបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យរបួសធ្ងន់ស្រាល២នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យបុកម៉ូតូមួយគ្រឿងធ្វើឱ្យនារី២នាក់ជាអ្នកបើកបរម៉ូតូនិងជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់និងស្រាល។

ករណីនេះ​បានកើតឡើង​កាលពីថ្ងៃទី០៤ ខែកុម្ភៈ  ឆ្នាំ២០២២ វេលាម៉ោង១៨ និង២០នាទី ត្រង់ចំណុចផ្លូវលេខ១១៥ កែងផ្លូវលេខ២១១ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

   មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-8098 បើកបរដោយឈ្មោះ​ ជឹម សុខហាយ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិជូស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

ចំណែកម៉ូតូជនរងគ្រោះម៉ាក​SUZUKI NEX ពណ៌សលាយលឿង ពាក់ស្លាកលេខកណ្ដាល1V-6890 បើកបរដោយឈ្មោះថន កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ (របួសស្រាល) និងមានអ្នករួមដំណើរពីក្រោយឈ្មោះ​ ចំរើន វណ្ណាពៅ ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។ ជនរងគ្រោះទាំងពីរមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

   ប្រភព​ដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-8098 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដ​ល់ចំណុចកើត​ហេតុ​បានបត់ឆ្វេង ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ពណ៌ស+លឿង ពាក់ស្លាកលេខកណ្ដាល1V-6890​ ដែលបើកបរដោយឈ្មោះថន កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ (របួសស្រាល) និងអ្នករួមដំណើរពីក្រោយឈ្មោះចំរើន វណ្ណាពៅ ភេទស្រី អាយុ១៦ ឆ្នាំ (របួសធ្ងន់)។ 

    ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ​ត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យសម្ភពផល្លីទាំង០២នាក់។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធ​ត្រូវបានកម្លាំងចរាចរណ៍ក្រុងតាខ្មៅយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាម​នីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖