ព័ត៌មានទាន់ហេតុការណ៍៖

លោក Tuchel ស្នើឱ្យ Chelsea ចុះហត្ថលេខាលើកីឡាករ Eder Militaoរបស់ Real Madrid

ចែករំលែក៖

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានដាក់គោលដៅលើខ្សែការពារកណ្តាលរបស់ Real Madrid កីឡាករ Eder Militao ខណៈដែលគាត់សង្ឃឹមថា នឹងទាក់ទាញកីឡាករប្រេស៊ីលមក Chelsea នៅរដូវក្តៅក្រោយ។

Militao នៅសល់រយៈពេល៣ឆ្នាំកន្លះទៀតលើកិច្ចសន្យារបស់គាត់នៅ Real Madrid ដែលចង់បើកការពិភាក្សាជាមួយកីឡាករវ័យ២៤ឆ្នាំរូបនេះលើការបន្តនៅក្នុងក្លិប។ ទោះជាយ៉ាងណាក៏ដោយលោក Tuchel បានធ្វើការស្នើសុំទៅប្រធានក្លិប Chelsea ដើម្បីជំរុញឱ្យចុះហត្ថលេខាលើ Militao ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ។

ខ្សែការពារ Chelsea ជាច្រើននាក់មិនត្រូវបានទាក់ទងនៅដំណាច់រដូវកាលនេះរួមទាំង Antonio Rudiger, Cesar Azpilicueta និង Andreas Christensen ដូច្នេះលោក Tuchel កំពុងសម្លឹងមើលផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់ក្លិបដោយតម្រង់ទៅរកកីឡាករដែលមានសក្តានុពលដើម្បីជំនួស។

Militao បានធ្វើឱ្យ Real Madrid ចាប់អារម្មណ៍ក្នុងរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ Raphael Varane និង Sergio Ramos ។

កីឡាករសញ្ជាតិប្រេស៊ីលបានសាងទំនាក់ទំនងល្អជាមួយ David Alabaដែលជាហេតុផលមួយនៅពីក្រោយទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុម Real Madrid នៅ La Liga ក្នុងរដូវកាលនេះដោយក្រុម Real Madrid ឈរនៅលើកំពូលតារាងមាន៤ពិន្ទុនាំមុខក្រុមលេខ២ Sevilla ។

Real Madrid បានចុះហត្ថលេខាលើ Militao ពី Porto នៅរដូវក្តៅកាលពីឆ្នាំ២០១៩ក្នុងតម្លៃ៤១លានផោន ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេនិយាយថា ជាអ្នករកប្រាក់ចំណូលទាបបំផុតរបស់ក្លិបជាមួយនឹងប្រាក់ខែ២.៥លានផោនក្នុងមួយឆ្នាំ។ ជម្រើសមួយទៀតសម្រាប់ Chelsea គឺខ្សែការពារ Jules Kounde របស់ Sevilla ដែលបានខិតជិតចូលរួមជាមួយក្រុមកាលពីរដូវក្តៅមុន ៕

ដោយ៖ ភារៈ(រូបភាព ៖​MARCA)


ចែករំលែក៖