ព័ត៌មានទាន់ហេតុការណ៍៖

ទំនងស្រវឹងស្រាជិះម៉ូតូដួលខ្ទាតធ្លាក់ទឹកបឹងស្លាប់ផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ខ្ទាតធ្លាក់ចូលទឹកបឹងនៅខាងកើតស្ពាន​ខ្សែត្រ​ចម្ងាយប្រហែលជា ១០០ ម៉ែត្រសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃទី ៦ខែកុម្ភៈឆ្នាំ២០២២ចំណុចខាងកើតស្ពាន​ខ្សែត្រ​ក្នុងឃុំខ្សែត្រស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ស៊ុន វុទ្ធី អាយុ ៤០ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិខ្សែត ឃុំខ្សែត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

ប្រភពបន្តថាកាលពីវេលាម៉ោងប្រហែល ៦និង​៣០ព្រឹក ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២២មានប្រជាពលរដ្ឋ​ឈ្មោះ សារ៉ាតបានមក​រាយការណ៍​ផ្ទាល់​មាត់​ថាមានមនុស្សស្លាប់នៅក្នុងទឹកបឹងនៅចំណុចខាងកើតស្ពាន​ខ្សែត្រ​ចម្ងាយប្រហែលជា ១០០ ម៉ែត្រក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ក៏បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​កោសល្យវិច័យ ចរាចរណ៍ និង​គ្រូពេទ្យ​ចុះទៅដល់កន្លែងកើតហេតុក៏បានសន្និដ្ឋាន ពិត​ជា​បាន​ស្លាប់​ដោយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ​មែន​ដោយសារ មូលហេតុៈ​អ្នក​បើកបរ​ម៉ូតូ​ស្រវឹង​ស្រា​ទើបរេចង្កូតដួលបែបនេះ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖