ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២៤ម៉ោងកន្លងមកឥណ្ឌាមានករណីស្លាប់ដោយកូវីដ-១៩ខ្ពស់ជាងគេបង្អស់លើពិភពលោក

ចែករំលែក៖

នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក រុស្ស៊ីជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ គឺជាង១៧០ពាន់នាក់ ។ ចំណែកប្រទេសឥណ្ឌាវិញគឺជាប្រទេសដែលមានករណីស្លាប់ច្រើនជាងបង្អស់គឺជាង១២០០នាក់ក្នុងមួយថ្ងៃ។
តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៨ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវិដ-១៩កើនឡើងដល់ទៅជាង ៣៩៧លាននាក់ និងស្លាប់ជាង ៥.៧លាននាក់។ ជាមួយគ្នានេះដែរនៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺជាង៣០១លាននាក់ ។
ចំណែកអាមរិកវិញ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ១៥៦,៤៨៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,២៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៨,៣៧០,៧៧៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩២៨,៨៧៩នាក់ និងជាសះស្បើយឡើងសរុបជាង ៤៨.២៩លាននាក់។
កាលពីចុងសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសជាផ្លូវការអំពីតួលេខមនុស្សស្លាប់ដោយសារជំងឺ COVID-19 លោតចូលដល់ខ្ទង់៩សែននាក់។ អត្រាមនុស្សស្លាប់បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាមេរិករងការវាយប្រហារយ៉ាងដំណំពីមេរោគបំប្លែងថ្មី Omicron៕

ដោយ៖ សាធី(រូបថត៖TTXVN-VNA.)


ចែករំលែក៖