ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ព្រែកតាសេក

ចែករំលែក៖

ភ្នំពេញ៖​ លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាព្រឹកថ្ងៃអង្គារទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ព្រែកតាសេក ស្ថិតនៅសាលាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការបើកប្រទេសឡើងវិញ ការងារចាក់វ៉ាក់សាំងដូសជំរុញ ការងារភូមិ សង្កាត់មានសុវត្ថិភាព  ការផ្តល់សេវាសាធារណៈ និងការងារត្រៀមលក្ខណៈសម្រាប់ការសម្ពោធអគារទីចាត់ការ ១ខ្នង និងអគារសិក្សា ១ខ្នង ៦បន្ទប់ នៅក្នុងសាលាបឋមសិក្សាព្រែកតារាត់ នាពេលខាងមុខ។ 

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកចៅសង្កាត់រួចមក លោក​ប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារ និងត្រូវបន្តយកចិត្តទុកដាក់ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទុក្ខលំបាក ព្រមទាំងព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣កាពារ ៣កុំ ឱ្យបានជាប់ជាប្រចាំ។ 

ក្នុងឱកាសនោះ លោកប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖