ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូរអិលដួលខ្លួនឯងបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

     ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបើកម៉ូតូរអិលដួលខ្លួនឯងហើយបោកក្បាលទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែង។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   សពជនរងគ្រោះមានឈ្មោះ ឈួន វឌ្ឍនា អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាមូ ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HF-3206 តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមេឃកំពុងតែធ្លាក់ភ្លៀង ហើយបានរអិលដួលបោកក្បាលទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែង ភ្លាមៗនោះប្រពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសព។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានទំនាក់ទំនងទៅក្រុមគ្រួសារមកទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖