ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួនព្រោះពិបាកព្យាបាលជំងឺមិនធូរស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ។

តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ សូ សារិត អាយុ៤៩ឆ្នាំមុខរបរកសិកររស់នៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ។

បើតាមក្រុមគ្រួសារបានអោយដឹងថាឪពុកមានជំងឺប្រចាំកាយហើយត្រូវក្រុមគ្រួសារយកទៅព្យាបាលផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ ។
ប្រភពបន្តថាដោយនៅថ្ងៃកើតហេតុដោយក្រុមគ្រួសារមិនឃើញឪពុកចេញមកក្រៅផ្ទះដូចសព្វដងហើយក៏បានស្រែកហៅខណៈមិនឆ្លើយតបទើបបើកទ្វារស្រាប់តែឃើញចងកស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុនិងសន្និដ្ឋានថាពិតជាស្លាប់ដោយសារចងកប្រាកដមែនខណ:បានយកក្រម៉ាចងកនិងននងផ្ទះដោយពិនិត្យមិនមានស្នាកស្នាមសំគាល់ជារឿងឃាតកម្មនោះទេ។

សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖