ខ្សែប្រយុទ្ធ Mohamed Salah អាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតរបស់ Liverpool ជាមួយក្រុម Leicester City នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែខ្សែប្រយុទ្ធ Sadio Mane នឹងមិនមានវត្តមានទេ ខណៈដែលគាត់នៅក្នុងប្រទេសកំណើតដើម្បីអបអរការឈ្នះពានរង្វាន់ Africa Cup of Nations នៅសេណេហ្គាល់។
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Mane បានជួយឲ្យក្រុមរបស់គាត់យកឈ្នះក្រុមអេហ្ស៊ីបរបស់ Salah ដោយបាល់ប៉េណាល់ទីកាលពីថ្ងៃអាទិត្យក្នុងប្រទេសកាមេរូននៃការប្រកួតពានរង្វាន់ Africa Cup of Nations។ Salah បានត្រឡប់មកអង់គ្លេសវិញ ប៉ុន្តែ Mane នឹងត្រឡប់មកវិញនៅយប់ថ្ងៃពុធ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យទៅសេណេហ្គាល់ដើម្បីអបអរពានរង្វាន់ធំដំបូងរបស់គាត់។
លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool បាននិយាយថា “រឿងដំបូងដែល Mohamed Salah ប្រាប់ខ្ញុំគឺការត្រៀមខ្លួនហើយ។ គាត់គឺជាកីឡាករដែលមានបទពិសោធន៍ គាត់មានអារម្មណ៍តិចតួចកាលពីថ្ងៃអង្គារ ហើយយើងនឹងឃើញពីអារម្មណ៍របស់គាត់ល្អឡើងវិញនៅថ្ងៃប្រកួត”។
ពាក់ព័ន្ធនឹងកីឡាករ Mane វិញ អ្នកចាត់ការ Liverpool បាននិយាយថា “វាមានន័យថាពិភពលោកសម្រាប់គាត់ វាមានន័យថា ពិភពលោកសម្រាប់ប្រជាជនរបស់គាត់ វាមានន័យថា ពិភពលោកសម្រាប់សេណេហ្គាល់។យើងគោរពខ្លាំងណាស់ ហើយនឹងមិនគិតពីការហៅគាត់មកវិញពីទីនោះ។ អនុញ្ញាតឱ្យពួកគេធ្វើអ្វីដែលពួកគេធ្វើនៅពេលនេះ ព្រោះពួកគេសមនឹងទទួលបានវា”។
អ្នកទាំង២លេងចុងក្រោយឱ្យ Liverpool កាលពីថ្ងៃទី២ ខែមករា ក្នុងលទ្ធផលស្មើ ២-២ ជាមួយ Chelsea។ ក្លិបបានឈ្នះការប្រកួតលីកចំនួន២ក្នុងពានរង្វាន់ FA Cup និងបានផ្តួលក្រុម Arsenal ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ផងដែរ។
ក្រុម Liverpool ឥឡូវនេះមានកីឡាករល្អៗក្នុងតំបន់ប្រយុទ្ធ ដោយ Salah ចូលរួមជាមួយមិត្តរួមក្រុមដែលធ្លាប់ស្គាល់ Roberto Firmino, DiogoJota និង Takumi Minamino បន្ថែមពីលើកីឡាករចំណូលថ្មី Luis Diaz ខណៈដែល Divock Origi ជិតត្រលប់មកវិញបន្ទាប់ពីរបួសដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)