ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់ហក់ឡើងមកឈរលេខ១ជាប្រទេសដណ្តើមមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងគិតត្រឹមរសៀលថ្ងៃទី១០ កុម្ភៈនេះ

ចែករំលែក៖

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈនេះ ប្រទេសចំនួនរួមមាន ៖ អាល្លឺម៉ង់, ន័រវេស, ស៊ុយអែត, អាមេរិក, ហុល្លង់ និងរួមទាំងម្ចាស់ផ្ទះចិនផងកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២

ប្រទេសអាល្លឺម៉ង់កំពុងនាំមុខគេទទួលបានមេដាយមាសគ្រឿង, ន័រវេសឈរលេខ២ទទួលបានមេដាយមាស៤គ្រឿង, ស៊ុយអែតឈរលេខ៣ទទួលបានមេដាយមាស៤គ្រឿង, អាមេរិកឈរលេខ៤ ទទួលបានមេដាយមាស៣គ្រឿង, ហុល្លង់ឈរលេខទទួលបានមេដាយមាស៣គ្រឿង និងម្ចាស់ផ្ទះចិនទទួលបានមេដាយមាស៣គ្រឿង

ចំណែកអូទ្រីស, អុីតាលី, រុស្ស៊ី និងស្លូវ៉ាគីកំពុងតាមពីក្រោយយ៉ាងប្រកិតដោយឈរចំណាត់ថ្នាក់បន្តបន្ទាប់គិតត្រឹមការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលបានចាប់ផ្តើមប្រកួតរយៈពេលថ្ងៃមកនេះ

អាល្លឺម៉ង់ដែលកំពុងឈរលើគេបណ្តោះអាសន្នមានមេដាយមាស៥គ្រឿង, ប្រាក់៣គ្រឿង, លេខ២ន័រវេសមានមេដាយមាស៤គ្រឿង, ប្រាក់២គ្រឿង, សំរិទ្ធិ៤គ្រឿង, លេខ៣ស៊ុយអែតមានមេដាយមាស៤គ្រឿង, ប្រាក់១គ្រឿង, សំរិទ្ធិ២គ្រឿង។ ចំណែកលេខ៤អាមេរិកមានមេដាយមាស៣គ្រឿង, ប្រាក់៥គ្រឿង, សំរិទ្ធិ១គ្រឿង, ហុល្លង់ឈរលេខ៥មានមេដាយមាស៣គ្រឿង, ប្រាក់៣គ្រឿង, សំរិទ្ធិ១គ្រឿង ខណៈដែលម្ចាស់ផ្ទះចិនឈរលេខ បានឈ្នះមេដាយមាសគ្រឿង, ប្រាក់ សរុបគ្រឿង ។

ចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្នបានទៅអូទ្រីសឈ្នះមេដាយមាស២គ្រឿង, ប្រាក់គ្រឿង និងសំរិទ្ធិ៤គ្រឿង សរុប១០គ្រឿងរីឯអុីតាលីបានឈរចំណាត់ថ្នាក់លេខ៨ ដោយឈ្នះមេដាយមាស២គ្រឿង, ប្រាក់គ្រឿង និងសំរិទ្ធិគ្រឿង សរុបគ្រឿង

ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយទទួលបានមេដាយនៅឡើយទេ។

គិតត្រឹមថ្ងៃទី១០ កុម្ភៈនេះ មានតែរុស្ស៊ីមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់១១គ្រឿង ខណៈដែលន័រវេស និងអូទ្រីសឈរលេខ២ ទទួលបានមេដាយសរុប១០គ្រឿងដូចគ្នា

ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)


ចែករំលែក៖