ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមរវាង លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) ប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅ ពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាឯកច្ឆន្ទ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏ថា៖ រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស, នៅទីក្រុងប្រទេសជប៉ុន, ទីក្រុងនៅសហរដ្ឋអាមេរិក,នៅប្រទេសថៃ, ប្រទេសវៀត ណាមជាដើម ។ ការចងសម្ព័ន្ធមេត្រីភាពនេះវានឹងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យមាន វប្បធម៌, វិស័យអប់រំ, វិស័យគមនាគមន៍និងបរិស្ថាន ជាដើម ដោយយើងមិនបានគិតថាជាទីក្រុងតូចឬទីក្រុងធំនោះទេ។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះការ ដែលអភិបាល ក្រុងម៉េសរបស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញ ។
លោកក៏បានបញ្ជាក់ថា៖ ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅរាជរដ្ឋាភិបាល កម្ពុជា ដើម្បីពិនិត្យនិងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងបារាំង នាពេលខាមុខនេះដែរ ។ ក្រោយការពិនិត្យនិងសម្រេចហើយនោះ ទីក្រុងទាំងពី នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាផ្លូវការ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងរបបប៉ុល ពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះប្រទេសហើយបានធ្វើឲ្យប្រទេសជាតិមួយនេះដើរ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ ក៏ដូចនាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងពេល ដែលកម្ពុជារីករាល ដាលដោយជំងឺកូវីដ-១៩រយះពេល២ឆ្នាំកន្លងទៅសម្ដេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងបំផុតដោយស្វែងរកឃំនួយ វ៉ាក់សាំងផង ទិញផងយកមកចាក់ឱ្យពលរដ្ឋកម្ពុជា ពិសេសបានស្រោចវ៉ាក់សាំងនៅភ្នំពេញ មុននិងបន្ដ ចេញទៅតាមបណ្ដា ខេត្តនានា ទូទាំងប្រទេសទទួលបានជោគជ័យក្នុងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ-១៩ ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ីទៀតផង។
ក្នុងឱកាសនេះដែរ លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាល ក្រុងម៉េស Metz នៃប្រទេសបារាំង បានមាន ប្រសាសន៍ថា៖ កម្ពុជានឹងប្រទេសបារាំងគឺជាប្រទេសដែលជាមិត្តភក្ក័ ដ៏ស៊ីជម្រៅជាយូរ មកហើយ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង វានឹងធ្វើឲ្យ យើងកាន់តែស្គាល់ គ្នាបានច្បាស់ទំនាក់ ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាត និងគមនាគមន៍ជាដើម។ ទីក្រុងយើងទាំងពីរនិងចងសម្ព័ន្ធមេត្រីភាពនឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។
លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសំដែងនូវការកោតសរ សើរ ចំពោះប្រទេសកម្ពុជាដែលបានរំដោះ ខ្លួនចេញពីរបបប៉ុលពត ។ លោកបញ្ជាក់ថា នៅកម្ពុជា មានសម្ដេចតេជោហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ជាក់ស្ ដែង អ្វីដែលលោកបានមើល ឃើញ គឺចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់ការនៃការរីករាលដាលជំងឺ-១៩ក៏ដោយ៕
ដោយ ៖ សំរិត