ខេត្តឧត្ដរមានជ័យ៖ មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ដែលត្រូវបានប្រជាពលរដ្ឋ ជាច្រើននាក់រអ៊ូរទាំ និងនិយាយតៗ គ្នាជាច្រើនឆ្នាំមកនេះ រឿងទុកអ្នកជំងឺចោល មិនសូវរវីរវល់ ទោះជាអ្នកជំងឺឈឺធ្ងន់ដេក ស្រែកយំក៏មិនខ្វល់ដែរ។
ជាក់ស្ដែងនៅថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០២២ មានប្រជាពលរដ្ឋម្នាក់មកទទួលការសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង មានជំងឺ ឈឺចុកស្រែកយំរាប់ម៉ោង គ្មានគ្រូពេទ្យណាម្នាក់អើពើឡើយ ។
ប្រភពពីអ្នកជំងឺកំពុងព្យាបាលក្នុងមន្ទីរពេទ្យនេះបានឲ្យដឹងថា នៅយប់ថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២ លោកពូ ធឿន ផល អាយុ ៥១ ឆ្នាំត្រូវជាឪពុករបស់យុវជនម្នាក់រស់នៅភូមិលំទងចាស់ មានជំងឺប្រចាំកាយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ ចាប់ តាំងពីម៉ោង៧យប់រហូតដល់ម៉ោង១១និង៣០នាទីយប់គ្រូពេទ្យដាក់សេរ៉ូម១កំប្លោកចោលហើយមិនឃើញមាន លោកគ្រូពេទ្យមកសួរនាំសោះ។ករណីនេះធ្វើឲ្យ អ្នកជំងឺឈឺចុកនិងស្រែកទ្រហោរយំរហូត។
ជុំវិញករណីខាងលើភ្នាក់ងារយកព័ត៌មានយើងមិនអាចស្វែងរកសុំការបំភ្លឺពីប្រធានមន្ទីពេទ្យនេះនៅឡើយទេ ព្រោះអត់លេខទូរសព្ទ័ទំនាក់ទំនង៕
ដោយ ៖ ប៉ែន នួន