ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី ចំនួន០២នាក់ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួនរឿងឆបោកប្រាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យប្រុសស្រីចំនួន០២នាក់ ត្រូវបានកងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអន្លង់វែង ធ្វើការកោះហៅ សួរនាំរឿងករណីឆបោកប្រាក់ តាមបណ្ដឹងជនរងគ្រោះ នៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២២។ 

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថា នៅពេល ទទួល ពាក្យបណ្ដឹង ចំនួន០២ច្បាប់

ទី១. ឈ្មោះ ម៉ុត មន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិទូលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង

ទី២. ឈ្មោះ ខូយ ចាន់ធូ ភេទស្រីអាយុ៤២ឆ្នាំ មុខរបរធើ្វស្រែ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងបានប្តឹងតវ៉ាជាមួយ ឈ្មោះ សូត្រ ចាន់រិទ្ធ ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពីបទ ឆបោក ប្រាក់សរុបទាំង០២នាក់ចំនួន៤.០០០ដុល្លារនិង៣.០០០.០០០រៀល កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុច ភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបន្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ប៉ែន នួន


ចែករំលែក៖