ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុក រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ អោយក្រុមហ៊ុន ឃីង ថេកណឡជី (Opernet)ទូទាត់បំណុលជូនរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opernet) ដែលជាប្រតិបត្តិយផ្ដល់ សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុក រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ ក៏កចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ច ទូទាត់បំណុលៃនៃចំណូលបែងចែក (Femrun-Zin) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។

ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Cperimet) នៅតែគេចសមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគោគ សង្ឃឹមជឿដាក់លើស្មារតី ទទួលខុសត្រូវរបស់ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ក្នុងការបំពេញកាតព្វកិច្ចទាត់បំណុលជូនរដ្ឋ តាមពេលវេលាកំណត់ខាងលើ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖