ភ្នំពេញ ៖ លើដំបូលអគារមានចំណតចុះ ឧទ្ធម្ភាគចក្រគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេល ឆាប់ៗខាងមុខនេះ គឺអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៩ជាន់ ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ បំពាក់ដោយ សម្ភារៈ បច្ចេកវិទ្យាទំនើប ។
សូមបញ្ជាក់ថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ ចំពោះការកសាងអគារ ថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលរៀបចំបាន ស្អាតល្អធំទូលាយតាមស្តង់ដារ បំពាក់ឧបរកណ៍សម្ភារៈ ទំនើបៗដែលអាចបំពេញទៅតាមតម្រូវការការងារចាំបាច់ របស់មន្ត្រីនគរបាលជាតិ ជាពិសេស ការបំពេញភារកិច្ច ការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាព ស្ថិរភាពសង្គម។ នៅក្នុងឱកាសអញ្ជើញពិនិត្យការិយាល័យថ្មី នៃអគារស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៩ ខែកម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីអញ្ជើញជាអធិបតី បូកសរុបការងារ ក្រសួងសាធារណការនិងដឹកជញ្ជូន ។
ក្នុងនោះដែរ សម្ដេចក្រឡាហោម បានណែនាំទៅដល់មន្ត្រីនគរបាល រាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំបំពញភារកិច្ចឱ្យ កាន់តែល្អថែមទៀតជូនអង្គភាព និងការផ្តល់សេវា សាធារណៈនិងសេវាសន្តិសុខ ជូនប្រជាពលរដ្ឋកាន់តែមាន ប្រសិទ្ធភាពខ្ពស់ពីព្រោះមានកន្លែងធ្វើការងារបានស្អាតល្អ។
សូមបញ្ជាក់ផងដែរថា , អគារថ្មីនេះកសាងឡើងក្រោមការដឹកនាំផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិនិងមានការចូលរួមពីប្បុរសជននានា ក្នុង ការគិតគូរដោះស្រាយន្លែងធ្វើការងាររបស់នគរបាល រាជធានីភ្នំពេញតាមស្តង់ដារស្របតាមភាពរីកចម្រើននៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញភារកិច្ចលើកកម្ពស់ន ការផ្តល់សេវាសន្តិសុខនិងសេវាសាធារណៈជូនប្រជា ពលរដ្ឋនិងភ្ញៀវជាតិ-អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនិងនេះ សម្ដេចក្រឡា ហោម ស ខេង ក៏វាយតម្លៃ និងកោតសរសើរដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែល បានបំពេញភារកិច្ចការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពស្ថិរភាពសង្គម នាពេលកន្លងមក ជា ពិសេសក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកើតមាននូវជំងឺ កូវីដ១៩។
សូមរម្លឹកថា, នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការិយាល័យថ្មី នៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អញ្ជើញចូលរួមអមដំណើរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី នាឱកាសនោះរួមមាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
សូមបញ្ជាក់ថាអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់៩ជាន់ ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ បំពាក់ដោយសម្ភារៈ បច្ចេកវិទ្យាទំនើប លើដំបូលអគារមានចំណតចុះឧទ្ធម្ភាគចក្រ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ឆាប់ៗនេះ៕
ដោយ ៖ សិលា