ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី២នាក់​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ​ ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងជំនាញ​នគរបាលខណ្ឌដង្កោទទួលផែនគ្រឿងញៀន​ នៅព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២២​ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី២នាក់ទៅតុលាការ​ដេីម្បីផ្ដន្ទាទោសតាមច្បាប់​ ពាក់ព័ន្ធ​ករណីជួយដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ០០នាទី ត្រង់ចំណុចផ្លូវលំ  ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យ០២នាក់ដែលបញ្ជូនទៅតុលាការ​ ទី១-ឈ្មោះ យ៉ុង វណ្ណា ហៅ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្កាល សង្កាត់រលួស។​ ទី២-ឈ្មោះ អុល លីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

    គួររំលឹកថា​ កាលពីថ្ងៃទី០៩ ខែមករាឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ  បានចុះបង្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្ទះគ្មានលេខ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ​ ក៏បានឃើញជនសង្ស័យចំនួន២នាក់ខាងលេី ដោយមានការសង្ស័យសមត្ថកិច្ចក៏បាន ធ្វើការត្រួតពិនិត្យឆែកឆេរឃើញ ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ថង់ធំ នឹង០៣កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ យ៉ុង វណ្ណា ហៅទិត្យ​ ទុកក្នុងហោប៉ៅអាវមុខខាងឆ្វេង ហើយសមត្ថកិច្ចក៏បាន ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

    វត្ថុតាងចាប់យក៖ ១.ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់ធំ នឹង ៣កញ្ចប់ថង់តូច ,២.ម៉ូតូម៉ាក Mslaz ពណ៌ខ្មៅ ចំនួន១គ្រឿង,៣,ទូរស័ព្ទម៉ាក Nokia ពណ៌ខ្មៅចំនួន០១គ្រឿង,៤.ទូរស័ព្ទម៉ាក  Huawel ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង,៥.អាវដៃវែងពណ៌ទឹកប៊ិចចំនួន០១.៦,ថង់សម្រាប់ជ្រកថ្នាំញៀន០១ចំនួន .៧,សំភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    ក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោទទួលផែនគ្រឿងញៀនបានធ្វើការសាកសួររួចរាល់​ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២២​ ក៏បានបញ្ចូនជនសង្ស័យប្រុសស្រីទាំងពីរនាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ និងប៊ុនធី​


ចែករំលែក៖