ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញគ្រាប់B៨០មួយគ្រាប់កប់នៅនឹងភ្លឺស្រែពេលគាត់ដើរទៅមើលទឹកស្រែ

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង ៖ គ្រាប់បេ៨០មួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់នៅនឹងភ្លឺស្រែប្រាំងរបស់ខ្លួនក្នុងពេលដែលម្ចាស់ស្រែបានទៅចុះទៅមើលទឹកស្រែកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

  សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ មានពលរដ្ឋ្នម្នាក់បានទូរស័ព្ទមកប្រាប់រូបលោកថា រូបគាត់បានប្រទះឃើញគ្រាប់បេ៨០មួយគ្រាប់ដែលបានកប់នឹងភ្លឺស្រែ ដែលជាគ្រាប់បេចាស់ ជំនាន់សង្រ្គាម។  ពេលទទួលបានព័ត៌មាននេះភ្លាម រូបលោកបានទាក់ទងទៅខាងអង្គភាពស៊ីម៉ាក់ខេត្តឱ្យចុះមកយកគ្រាប់បេ៨០នេះ។

    មន្ត្រីជំនាញស៊ីម៉ាក់បានឱ្យដឹងថា គ្រាប់បេ៨០នេះជាគ្រាប់ចាស់ ហើយពុំទាន់ផ្ទុះនៅឡើយទេ ដែលវាអាចមានលទ្ធភាពផ្ទុះបានបង្កការគ្រោះថ្នាក់ ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋប្រទះឃើញគ្រាប់បែបនេះ គឺត្រូវរាយការណ៍មកសមត្ថកិច្ចដែលនៅជិត ដើម្បីជួយធ្វើអន្តរាគមន៍ តែហាមប៉ះពាល់ជាដាច់ខាតព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ៕

ដោយ ៖ ចន្ថា


ចែករំលែក៖