ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាខ្លាំងមែន.!! រថយន្តទំនេីបBMWថ្មីសន្លាង​បុករថយន្តកូរ៉េ​រុញទៅបុកផ្ទប់នឹងរបាំងថ្ម​បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាងចាក់ពោះត្រីពេញលេីស្ពានអាកាសក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ BMW បានបេីកបុករថយន្តកូរ៉េ​ដឹកពោះត្រី​ពីក្រោយពេញទំហឹង​ហេីយរុញទៅបុករបាំងថ្ម​បាក់អស់២កង់​ធ្វេីឱ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជេីង​ រងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលនិងធ្វើឱ្យកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ​កាលពីវេលាម៉ោង១០​និង១០នាទីយប់​ថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ស្ថិតនៅលេីស្ពានអាកាសក្បាលថ្នល់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ជាប់ព្រំប្រទល់សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្ត​កូរ៉េ​១តោនកន្លះ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 2Z-2776 ដឹកពោះត្រី​ឡេីងពេញរថយន្ត​ និងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ក្នុងទិសដៅពីជេីងទៅត្បូង​ហេីយឡេីងលេីស្ពានអាកាសក្បាលថ្នល់បំណងឆ្ពោះទៅផ្លូវជាតិលេខ២​ តែពេលបេីកដល់កណ្ដាលស្ពាន​ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក​ BMW ពណ៌ស​ គ្មានស្លាកលេខ​ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿននិង​មិនប្រយ័ត្ន​បានជ្រុលទៅបុករថយន្តកូរ៉េ​ពីក្រោយពេញទំហឹង​បណ្តាលឱ្យរថយន្តកូរ៉េ​រេចង្កូតទៅបុករបាំងថ្មបាក់អស់២កង់រាបដល់ដី​ និងក្រឡាប់ផ្ងារជេីងម្ខាងចាក់ពោះត្រីពេញផ្លូវ​ ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ តែរថយន្តបង្ក​ហេតុនិងរថយន្តរងគ្រោះបានរងការខូចខាតយ៉ាងដំណំដូចគ្នា​។ 

    ក្រោយកេីតហេតុ​ភ្លាមៗ​ គេសង្កេតឃេីញថា​ នៅត្រង់ចំណុចកេីតហេតុមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរខ្លាំងមែនទែន​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍​ និងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មកធ្វេីការវាស់វែង​ និងស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​ 

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖