ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់​ត្រូវ​កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បា​នបញ្ជូនខ្លួន​ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធ​ករណីលួចទូរស័ព្ទដៃ។ 

ជនសង្ស័យឈ្មោះ ចិន សុវិជ្ជា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នគរបាល​ខណ្ឌដូនពេញ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០១​ និង៣០នាទី រំលងអធ្រាត្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចខាងត្បូងព្រះអង្គដង្កើរ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះ ចាន់ នីកុល ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ សា្នក់នៅភូមិចំការឪឡឹក២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទម៉ាកoppo ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖