ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេចគិតថា, ថ្ងៃនេះខួប២ឆ្នាំដែលពិភពលោកកោតសរសើរកម្ពុជាអនុញ្ញាតឲ្យនាវា Westerdamចូលចត កម្ពុជាប្រទេសតូច តែចិត្តទូលាយ

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, ថ្ងៃនេះទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃនេះខួប២ឆ្នាំដែលពិភពលោកកោតសរសើរកម្ពុជាអនុញ្ញាតឲ្យនាវា Westerdamចូលចត កម្ពុជាប្រទេសតូច តែចិត្តទូលាយ ហើយចាត់ទុកថា, ជាព្រឹត្តិការណ៍នៃការអនុញ្ញាតឱ្យនាវា Westerdam ចូលចតបានធ្វើឱ្យកម្ពុជាល្បីសុសសាយលើពិភពលោកថា ជាជាតិសាសន៍មានទឹកចិត្តពោរពេញដោយមេត្តាធម៌ និង សប្បុរសធម៌យ៉ាងធំធេង។

«Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០។ គេដឹងថា នាវា នេះដឹកមនុស្សសរុបជាង ២,០០០នាក់ បានចាកចេញពី ទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់ នាក់នៅលើនោះ អាចមានផ្ទុកមេរោគ កូវីដ-១៩។ ដូច្នេះគិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺមានរយៈពេល ពីរឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោក ដោយអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក ដោយទឹកចិត្តអាណិតអាសូរ ដល់ភ្ញៀវទេសចរ ដែលជាប់នៅលើនាវានេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែអនុញ្ញាតឲ្យនាវា Westerdam ចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» សម្ដេចតេជោក៏បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។ កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។

ឆ្លើយតបទៅនឹងទឹកចិត្តដ៏មហាសប្បុរសនេះ អតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធាន អង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និងអគ្គលេខាធិការនៃអង្គការទេសចរណ៍ ពិភពលោក (UNWTO) លោក ហ៊ូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌ យ៉ាងជ្រាលជ្រៅមួយនេះ។ ពិសេសេះជនជាតិបរទេស ជាច្រើនជាតិសាសន៍ មានក្តីរំភើបឬរំជួលចិត្តឥតឧបមា មិននឹកស្មានដល់ថា, ប្រទេសកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានរំដោះពួកគាត់រាប់ពាន់នាក់ ដែលកំពុងតែអស់សង្ឃឹមក្នុងជីវិត ស្ទើរតែមិននឹកស្មានដល់ថាខ្លួនមានជីវិតរស់នៅលើលោកនេះតទៅទៀត ។ ជាពិសេសប្រទេសដទៃទៀត មិនថាឡើយតែ ជួយសង្គ្រោះជីវិត សូម្បីតែកប៉ាល់ Westerdam មិនអនុញ្ញាតឲ្យចូលចត។ 

ដូច្នេះហើយបានពិភពលោកទទួលស្គាល់ថាកម្ពុជាជាប្រទេសតូច ប៉ុន្តែបេះដូងនិងចិត្តទូលាយ ។ 

សូមបញ្ជាក់ថា, អតីតប្រធានសភាអាមេរិកតំណាងរាស្រ្តទី៥០ ហៅសម្តេចតេជោ ហ៊ុន សែន ថាជា «អ្នកស្នេហាជាតិ» ដែលបាននាំប្រទេសកម្ពុជាចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់ ៕

ដោយ ៖ សហការី


ចែករំលែក៖