ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបេីកកៀររ៉ឺម៉កលក់មីឆាបន្តប៉ះរ៉ឺម៉កដឹកទឹកកកនិងរថយន្តស៊េរីទំនេីបមួយគ្រឿងទៀតស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបេីកវ៉ាជែងកៀររ៉ឺម៉កលក់មីឆាបណ្តាលឲ្យទៅប៉ះនិងរុឺម៉កដឹកទឹកកកគាបជាប់និងរថយន្តម៉ាកFordមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២២២​ នៅចំណុចច្រកចូលសាលារៀនសុវណ្ណភូមិ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AK 8711 បេីកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងយឺតៗ​ ស្របជាមួយរ៉ឺម៉កលក់មីឆានិងរ៉ឺម៉កដឹកទឹកកក​ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F 4729 ធ្វេីដំណេីរមកពីក្រោយបេីកកៀររ៉ឺម៉កលក់មីឆា​ ហេីយរ៉ឺម៉កលក់មីឆាបន្តកៀររ៉ឺម៉កដឹកទឹកកក​ រ៉ឺម៉កទឹកទឹកកកក៏បន្តទៅគាបជាប់រថយន្តFord​ រងការខូចខាតយ៉ាងដំណំ​ សំណាងម្ចាស់រ៉ឺម៉កលក់មីឆារបួសស្រាល​ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុគូសវាសដេីម្បីយករ៉ឺម៉កអែបខាងនិងឲ្យភាគីទាំងអស់សម្របសម្រួលគ្នា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖