ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រុងប្រយ័ត្នត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុករបួសធ្ងន់ស្រាល២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

    ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីនគរបាលម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូដែលជិះបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល២នាក់នៅក្រុងស្វាយរៀង។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា  អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ប្រាក់ សុផល អាយុ៥៥ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល១ ៣៤៥១រងការខូចខាតយ៉ាងដំណំ។

   ចំណែកភាគីរងគ្រោះមានឈ្មោះ បឹន ប៊ុនឆៃ អាយុ២០ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិអង្គ ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ត ស្វាយរៀងបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FO-៥៣៤០ ។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីSmash ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល១ ៣៤៥១ធ្វើដំណើរ លើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FO-៥៣៤០ ក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖