ភ្នំពេញ៖ កម្លាំងនគរបាលជំនាញចរាចរណ៍ខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ៥១៦ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក បន្ទាប់ពីមានការដ្ឋានសំណង់មួយកន្លែងបានបិទរាំងនៅលេីផ្លូវលេខ៥១៦ ដែលសាងសង់លើផ្លូវសាធារណៈ និងទីតាំងដាក់លក់រថយន្តលើចិញ្ចើមជាប់របងសាលាបឋមទួលគោក យ៉ាងអាណាធិបតេយ្យ ត្រូវសមត្ថកិច្ចចុះណែនាំបញ្ឈប់ការលក់ដូរ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌ បានឱ្យដឹងថា បន្ទាប់ទីទទួលបានព័ត៍មានពីការខំមិនប្រជាពលរដ្ឋចូលក្នុងហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងខាងលើនេះ ក្នុងមូលដ្ឋានខណ្ឌទួលគោក។
ជាក់ស្ដែង ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ និងអប់រំម្ចាស់ការដ្ឋានសំណង់បឹទរាំងនៅផ្លូវលេខ៥១៦ ដែលសាងសង់លើផ្លូវសាធារណៈឱ្យរុះរើចេញវិញ ព្រមទាំងអប់រំម្ចាស់រថយន្តដែលយករថយន្តមកតាំងលក់ដូរនៅលើចិញ្ចើមផ្លូវលេខ២៨៩ ជាប់របងសាលាបឋមទួលគោកត្រូវបញ្ឈប់ការលក់ដូរ ព្រោះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍៕
ដោយ៖ស តារា