ភ្នំពេញ ៖ ថ្ងៃប្រកួតចុងក្រោយនៃវគ្គជម្រុះក្នុងពូល A ដែលជាការប្រកួតដ៏សំខាន់ចំពោះក្រុមជម្រើសជាតិកម្ពុជាU23 ដោយលទ្ធផលនៃប្រកួតនេះនឹងកំណត់ថា កម្ពុជាយើងអាចឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ ឬទេ។
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២៣ឆ្នាំ ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022។
កម្ពុជា v ទីម័រ នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២ នៅវេលាម៉ោង ១៩និង០០នាទី នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
ការប្រកួតនេះក៏ការផ្សាយផ្ទាល់លើទូរទស្សន៍ BTV News និង ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា BTV News”ទាំងអស់គ្នាដេីម្បីកម្ពុជា”។
សូមបញ្ជាក់ថា, ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ មានពិន្ទុក្នុងដៃ ៦ពិន្ទុនាំមុខគេក្នុងពូល A បន្ទាប់ពីឈ្នះ ប្រ៊ុយណេ ៦គ្រាប់ ហើយឈ្នះ ហ្វីលីពិន១គ្រាប់។
តាមរយៈ បណ្តាញសង្គម facebook មានការចាប់អារម្មណ៍បំផុតទៅលើកីឡាករ ឡេង ណូរ៉ា។ ដោយមានបង្ហោះជាច្រើនលើកឡើងថា, ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់ដែលរស់នៅក្នុងអង្គការមណ្ឌលកុមារកំព្រា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គាត់មានវ័យ៦ឆ្នាំ បាត់បង់ឪពុកជាជនជាតិហ្គាណា , ឥឡូវក្លាយជាកីឡាករតំណាងជាតិ ក្នុងវ័យ ១៧ឆ្នាំ ជាកីឡាករ បាល់ទាត់ U 23 របស់កម្ពុជា ៕
ដោយ ៖ សិលា