ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! បងប្អូន​ប្រជាពលរដ្ឋ​យើង​មកដឹងរបៀបថ្នាំលេបព្យាបាល ជំងឺកូវីដ-១៩(ប្រភេទអូមីក្រុង) កម្រិតស្រាលនិងឆាប់ជា​ បន្ទាប់ពីកម្ពុជា មានករណីឆ្លងក្នុងសហគមន៍​កេីន​ឡើង​

ចែករំលែក៖

ភ្នំពេញ​៖​ ខណៈប្រទេសកម្ពុជា និងនៅលើពិភពលោកកាន់តែបន្តរីករាលដាលខ្លាំង​ នៃការឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុង​ ក្នុងសហគមន៍នោះ​ ហើយ​ត្រូវ​បានក្រុម​គ្រូពេទ្យ​ជំនាញ​ បានរបាយការណ៍ថា៖​ រោគសញ្ញានេះ និងថ្នាំព្យាបាលមួយចំនួន​ គឺខុសពីវីរុសដែលតា ប្រសិនបើអ្នកឆ្លងអូមីក្រុងក្នុងកម្រិតស្រាល។

ជាក់ស្ដែង​បេី​តាមការបញ្ជាក់ពី​លោកវេជ្ជបណ្ឌិត David Cutler គ្រូពេទ្យនៅទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិកបាននិយាយថា៖ “ឱសថល្អបំផុតសម្រាប់ព្យាបាលអ្នកជំងឺអូមីក្រុងកម្រិតស្រាល​ គឺស្រដៀងនឹងឱសថដែលអ្នកអាចប្រើដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយស្រាល ឬផ្តាសាយធំ” ។

លោកវេជ្ជបណ្ឌិត David Cutler បានគូសបញ្ជាក់បន្ថែមថា ការព្យាបាលដែលត្រូវបានណែនាំមា​នដូចខាងក្រោម៖

១-ការរក្សាជាតិទឹកនៅក្នុងខ្លួន (ផឹកទឹកឲ្យបានច្រើន)

២-សម្រាកឲ្យបានគ្រប់គ្រាន់

៣-ទទួលទានអាហារូបត្ថម្ភបានល្អ

និង៤-លេបថ្នាំ Acetaminophen (Paracetamol) ឬ Ibuprofen ដើម្បីបំបាត់ការឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ 

ដោយឡែក​ក្រសួងសុខាភិបាលកម្ពុជា​ បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖សហការី​(រូបភាពឯកសារ)


ចែករំលែក៖