ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមខ្ញុំបាទប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ នេះជាថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ នៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានបន្តថា, សូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ពិសេសទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ និងកាត់ផ្តាច់ចរន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២០ ខែកុម្ភៈ​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៧៣៦នាក់​ (ឆ្លងសហគមន៌​:​ ​​៧៣០ នាំចូល:​ ៦ នាក់) និងមានជាសះស្បេីយ​ ២៩៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២៦៤៨៩​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១២០៤៦២ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០១៧នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2841967  ស្មេីនឹង​ 168163 ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៩៦% ៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖