ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Aubameyang រកបាន៣គ្រាប់ដំបូងជួយឲ្យ Barcelona ឈ្នះ Valencia

ចែករំលែក៖

ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលពួកគេបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេនៅក្នុង La Ligaដល់ទៅ៩ប្រកួតជាមួយនឹងជ័យជម្នះលើក្រុម Valencia ក្នុងលទ្ធផល ៤ទល់១។

នៅតង់ទី១ Aubameyang ដែល​បាន​ចូល​រួម​ពី Arsenal ​កាល​ពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ បានរកបានគ្រាប់បាល់ទី១ នៅនាទីទី២៣ក្នុង​ការ​ចាប់​ផ្តើម La Ligaជា​លើក​ដំបូង​របស់​គេ។ គ្រាប់ទី២រកបានដោយកីឡាករ Frenkie de Jong បានស៊ុតបញ្ចូលទីនៅនាទីទី៣២ ហើយ Aubameyang បានរកគ្រាប់ទី៣ នៅនាទីទី៣៨។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Valencia បានរកគ្រាប់បាល់១គ្រាប់សងវិញដោយកីឡាករ Carlos Soler នៅនាទីទី៥២ ហើយនៅនាទីទី៦៣ ខ្សែប្រយុទ្ធ Aubameyang ដដែលរកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Barcelona ឈ្នះក្រុមម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផល៤ទល់១។

នេះជាគ្រាប់បាល់៣គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang ពេលដែលគាត់ផ្ទេរមកក្លិប Barcelona ពីក្លិបកាំភ្លើងធំ Arsenal កាល​ពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ២០២២។ ៣គ្រាប់របស់កីឡាកររូបនេះបានជួយឲ្យក្រុម Barcelona ទទួលបាន៣ពិន្ទុបន្ថែមទៀតនៅ La Ligaដែលធ្វើឲ្យក្រុមនេះឈរលេខ៤នៅលីគកំពូលអេស្ប៉ាញមាន៤២ពិន្ទ ក្នុង២៤ប្រកួត ដោយចាញ់ក្រុមលេខ១ Real Madrid រហូតដល់១៥ពិន្ទុឯណោះ។

ក្រុម Barcelona ក្រោយពីទទួលបានជ័យជម្នះនៅពេលនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Napoli នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខសម្រាប់ការជម្រុះ Europa League  វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖