ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគឿងញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ខែកុម្ភៈធ្ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹកមានជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវនិងប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចដីផ្នូរខ្មោចក្នុងក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ឈ្មោះ ដូ យ៉ាំងជី ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅក្នុងក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។                                                                                                                       ចំពោះសម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់។

នៅចំពោះមុខ កម្លាំងងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖