ភ្នំពេញ៖ អ្នកដឹកនាំសម្តែង លោក រិទ្ធិ អូមេហ្គា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីរឿងជំពាក់ប្រាក់ទៀតហើយបន្ទាប់ពីត្រូវបានអតីតតារាសម្តែងស្រីសិចស៊ី អ្នកនាង ជា ម៉ារី ប្រកាសរកមុខ និងទាមទារឲ្យលោកចូលខ្លួនដោះស្រាយប្រាក់ដែលជំពាក់ជិត៧ពាន់ដុល្លារអាមេរិក។ ដំណឹងនេះបានធ្វើឲ្យផ្ទុះកក្រើកជាថ្មីទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈ។
«អ្នកនាង ជា ម៉ារី បានទាំងប្រើប្រាស់ភាសាធ្ងន់ៗទៅកាន់លោករិទ្ធិ អូមេហ្គាថែមទៀតផង។ អ្នកនាង ជា ម៉ារី បានបញ្ចេញសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងថា៖ “បងជួយមកដោះស្រាយលុយខ្ញុំផង កុំបាត់ឈឹងឱ្យគេមកជួយដោះស្រាយបែបនេះ ខ្ញុំក៏ត្រូវការលុយដែរ ខ្ញុំទុកពេលឲ្យយូរហើយខ្ញុំដឹងថាបងលំបាកតែខ្ញុំក៏ពិបាកដូចគ្នា ប្អូនបងសន្យាជាមួយខ្ញុំបីថ្ងៃសង 50$ ខ្ញុំក៏ព្រមឥឡូវអាបីថ្ងៃ 50$ ហ្នឹងក៏មិនបានទៀតមួយអាទិត្យទើបនឹកឃើញឲ្យម្ដង លុយខ្ញុំជិត 7000$ អញ្ចឹងជួយដោះស្រាយឱ្យផង ខ្ញុំទុកពេលឲ្យយូរហើយ Thea Rith”។ បន្ថែមពីលើប្រកាសនេះជាងមួយខែមកហើយប៉ុន្តែមិនមានដំណោះស្រាយ ស្រាប់តែថ្មីៗនេះអតីតតារាស្រីកូនមួយរូបនេះបានចែករំលែកជាថ្មីនូវសារចាស់ភ្ជាប់ដោយសំណេរថា “ងាប់បាត់នៅមិចបាត់ឈឹងអញ្ចឹង”។ គេនៅមិនទាន់អាចស្វែងរកកការបញ្ជាក់ពីលោក រិទ្ធិ អូមេហ្គា បាននៅឡើយទេពេលនេះ ខណៈហ្វេសប៊ុកដែលលោកធ្លាប់ប្រើកន្លងមកនោះគឺមិនមានឃើញសកម្មភាពបញ្ចេញសារឬរូបថតជាយូរមកហើយដែរ។
ទោះជាយ៉ាងណានេះមិនមែនជាលើកដំបូងទេជុំវិញការទម្លាយសារជំពាក់ប្រាក់អ្នកក្នុងនិងក្រៅចង្កោមអ្នកសិល្បៈនោះដូចជាករណីតារាសម្តែង និងចម្រៀង សូដានីតាជាដើម ហើយគេរង់ចាំមើលដែរថាតើនឹងមានអ្នកសិល្បៈរូបណាបន្តទៀតដែលនឹងចេញមុខបន្ត ហើយថាតើករណីនេះនឹងដោះស្រាយយ៉ាងដូចម្តេច?ទោះជាយ៉ាងណាការចែករំលែកជាថ្មីរបស់អ្នកនាង ជា ម៉ារីនេះក៏មានអ្នកបញ្ចេញយោបល់ដែរដែលនារីម្នាក់ដែលទំនងជាត្រូវបានអ្នកដឹកនាំសម្តែងរូបនេះជំពាក់ប្រាក់ដែរនោះបានលើកឡើងថា “បងទៅហាងរាល់ថ្ងៃ កូរសាហាវណាស់អ្នកនៅហាងមិនចង់និយាយរកយើងទេ ស្របពេលដែលអ្នកនាងម៉ារីលើកឡើងថា ជំពាក់លុយគេទេ ពេលគេទៅទារមួយៗខ្មឺតដូចជំទាវ”៕
ដោយ ៖ វឌ្ឍនា