យន្តហោះចម្បាំង F5 ផលិតដោយអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានអុីរ៉ង់បានជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀននៅទីក្រុង Tabriz នាភាគខាងជើងប្រទេសអុីរ៉ង់។
តាមប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ២១ខែកុម្ភៈ ហើយយន្តហោះបានធ្លាក់បុកចំសាលារៀន ប៉ុន្តែជាភព្វសំណាងក្នុងពេលគ្រោះថ្នាក់នោះសិស្សសាលាទើបតែចេញពីរៀនបានប៉ុន្មាននាទីប៉ុណ្ណោះ ។
មន្ត្រីយោធាអុីរ៉ង់បានឱ្យដឹងថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារបញ្ហាបច្ចេកទេស ។ ជាមួយគ្នានេះដែរ ក្រុមជំនាញបានបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់បំផុត។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានអាកាសយានិក២នាក់ និងពលរដ្ឋម្នាក់នៅលើដី។
អុីរ៉ង់គឺជាប្រទេសមិនសូវមានសុវត្ថិភាពអាកាសចរណ៍នោះឡើយ ដោយតែងតែជួបគ្រោះថ្នាក់ជាញឹកញាប់ ហើយករណីគ្រោះថ្នាក់ជាច្រើនពាក់ព័ន្ធនឹងយន្តហោះចម្បាំងផលិតដោយអាមេរិក ដែលអុីរ៉ង់ទិញតាំងពីមុនបដិវត្តន៍អ៊ិស្លាមអុីរ៉ង់នៅឆ្នាំ១៩៧៩មកម្ល៉េះ៕
ដោយ៖ សាធី(រូបថត៖Reuters )