ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ បង្ហាញស្ប៉ត វីដេអូ អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកសម្រាប់រមណីយដ្ឋានទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) នៅក្នុងសហគមន៍។ 

ជាមួយគ្នានេះ​ ក្រសួងទេសចរណ៍ បានណែនាំរដ្ឋបាលរាជធានីខេត្ត បន្តជំរុញ និងពង្រឹងការអនុវត្តវិធានការ «៣ការពារ ៣កុំ» ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តនីតិវិធីស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងណែនាំ ម្ចាស់អាជីវកម្មទេសចរណ៍ ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ ទេសចរណ៍ទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System)៕ដោយ៖ស​ តារា​

ខាងក្រោមនេះជា វីដេអូបង្ហាញអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់រមណីយដ្ឋានទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី។ សូមទស្សនាដូចតទៅ៖


ចែករំលែក៖