ព័ត៌មានទាន់ហេតុការណ៍៖

អត្ថន័យពិតប្រាកដនៃថ្ងៃ២២/២/២២ ដែលគេហៅថាថ្ងៃ Twosday

ចែករំលែក៖

រយៈពេលជិត១ទសវត្សរ៍កន្លងមក នៅថ្ងៃទី 12/12/12 ហើយពេលនេះគឺថ្ងៃទី 22/2/22 ពិភពលោកបានឈានចូលដល់ពេលវេលាសំខាន់មិនធ្លាប់មានពីមុនមក នោះគឺថ្ងៃ22/2/22។ នៅថ្ងៃនេះគេបានហៅថាជាថ្ងៃ Twosday ។
សារព័ត៌មាន Washington Post បានផ្សាយថា នៅថ្ងៃទី 22/2/22 មិនមានអត្ថន័យប្រវត្តិសាស្ត្រអ្វីនោះឡើយ ហើយក៏មិនមានជាថ្ងៃពិសេសសម្រាប់វិស័យ ណាមួយនោះដែរ ។ ប៉ុន្តែតាមសាស្ត្រាចារ្យ Barry Markovsky បានឱ្យដឹងថា វាបានប៉ះពាល់ការគិតរបស់ខួរក្បាលយើង និងការបង្កើត
វប្បធម៌របស់យើង ។
លោក Barry Markovsky បានឱ្យដឹងទៀតថា ថ្ងៃTwosday មិនមែនជាថ្ងៃពិសេស និងជាចំណុចដែលគួរចងចាំនោះឡើយ ដោយនៅក្នុងសតវត្សទី២១ មានថ្ងៃពិសេសជាច្រើន ដូចជាថ្ងៃ oncesday ថ្ងៃទី1/11/11 និងថ្ងៃទី11/11/11។ ថ្ងៃ 12/12/12 និងថ្ងៃទី 22/2/22 គឺថ្ងៃនេះ។ ចំណែកថ្ងៃពិសេសផ្សេងទៀត គឺ 3/3/33, 4/4/44 ។
ថ្ងៃនេះជាថ្ងៃធម្មតានៅលើប្រតិទិន របស់យើង ដោយគ្រាន់តែមានលេខដូចគ្នាប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើឱ្យខួរក្បាលរបស់មនុស្សម្នាក់ៗចង់ដឹងចង់ធ្វើអ្វីមួយក្នុងថ្ងៃនេះ ងាយស្រួលក្នុងការចងចាំ…។
នៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី 22/2/22 នេះ មានគូស្នេហ៍ជាង ៥០០គូបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃគូពិសេសនេះ៕

ដោយ៖ សាធី(រូបថត៖soha.vn)


ចែករំលែក៖