ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការខឹងសម្បារដ្ឋមន្រ្តីកសិកម្ម វេង សាខុន ដែលជារដ្ឋមន្ត្រីមិនដែលសហការជាមួយរដ្ឋមន្រ្តីណាទាំងអស់។

ប្រសាសន៍យ៉ាងធ្ងន់” សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងរដ្ឋមន្រ្តីកសិកម្ម វេង សាខុន រឿងធ្វើឱ្យឡើងថ្លៃសាច់ជ្រូកនៅកម្ពុជា ហើយសម្ដេចបានលើកឡើងថាខ្ញុំស្គាល់លោកឯងច្បាស់ណាស់។ 

ការថ្លែងបែបនេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖