ព័ត៌មានទាន់ហេតុការណ៍៖

អាសូរ​ណាស់​លោក​អេីយ! បុរស​ម្នាក់​ ជាអ្នករត់តាក់ស៉ី​ឈប់​ចត​​យក​ម៉ូយនៅ​ចំណត​ផ្សារ​ដើម​គ​ ស្រាប់​តែ​ត្រដរខ្យល់ស្លាប់ក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរសម្នាក់​ ជាអ្នក​រត់​តា​ស៊ី​​ពី​ភ្នំពេញ ​ទៅ​អ្នក​លឿង, ព្រែក​ស្មាច់ ,​ខ្ពប​អា​ទាវ និង​ក្អម​សំណ បាន​ត្រដ​រខ្យល់​ស្លាប់​នៅក្នុង​រថយន្តរបស់ខ្លួនម៉ាក​ហា​យឡេន​ឌ័​រ​ ពណ៌ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-9033  ខ​ណៈដែល​គាត់​បានឈប់​ចត​​នៅ​ចំណត​ផ្សារ​ដើម​គ ដេីម្បីរង់ចាំម៉ូយ ។ 

ករណី​មនុស្ស​ស្លាប់​ខាងលេីនេះ​ បានកេីតឡេីង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ ស្ថិត​នៅ​មុខ​ចំណតរថយន្ត​តាក់ស៊ីផ្សារ​ដើម​គ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ​។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ សពជនរងគ្រោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ពូ យាន មុខរបរ​រត់​តាក់ស៊ី​ ​ពី​ភ្នំពេញ ​ទៅ​អ្នក​លឿង ,ព្រែក​ស្មាច់ ,​ខ្ពប​អា​ទាវ និង​ក្អម​សំណ​។

ប្រភពដដែលបន្តថា​ នៅ​មុន​ពេល​កើតហេតុ មានបុរសម្នាក់​ ជា​អ្នក​រត់​តាក់ស៊ី​ដូចគ្នា ប៉ុន្តែ​រត់ពី​ភ្នំពេញ ​ទៅខេត្តតាកែវ​ បានទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ ឱ្យ​មក​ដឹក​ម៉ូយម្នាក់ ដែល​​ធ្វើ​ដំណើរ​មក​ពី​ខេត្តតាកែវ ឆ្ពោះទៅ​ក្អម​សំណ​។​ ខ​ណៈ​ដែល​ជនរងគ្រោះ​បេីករថយន្ត​មក​ដល់​មុខចំណតរថយន្ត​តាក់ស៊ី​ផ្សារ​ដើម​គ ក្រោម​ស្ពាន​អាកាស​​​ និងបាន​ឈប់​ចាំនៅ​លេីកំណត់ផ្លូវ​ម៉ៅ​សេ​ទុង ។​ ស្រាប់​តែ​ពេល​ភ្ញៀវ​ក៏បាន​ដេីរទៅបើកទ្វាររថយន្តតាក់ស៊ី​របស់​ជនរងគ្រោះ​​ ក៏ឃើញ​អ្នក​បើកបរ(ជនរងគ្រោះ​)មានមិន​ស្រួលខ្លួន​ ដោយ​ត្រដ​រខ្យល់​ ភ្លាមនោះ​ភ្ញៀវ​ម្នាក់នោះ​ ក៏បាន​ចេញ​ទៅ​ប្រាប់​សន្តិសុខ ​និង​អុ្ន​ក​រត់​តាក់ស៊ី​ផ្សេង​ៗ​ទៀត​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ និងបង្ក​ឱ្យ​​មានការ​ភ្ញាក់​តែ​ម្តង​។​

សូមជម្រាបថា​ ក្នុងហេតុការណ៍នេះដែរ​ មានក្រុមអ្នក​រត់​តាក់ស៊ី​ដូចគ្នា​ បាន​នាំគ្នា​ជួយ​សង្គ្រោះ​ដោយធ្វើ​ចលនា​ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ ប៉ុន្តែ​គាត់​នៅតែ​មិនដឹងខ្លួន។ ក្រោយ​មកឃើញ​ក្រុមគ្រួសារជនរងគ្រោះ​មកដល់​ ក៏មិន​អស់ចិត្ត​​រួចបានបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យមិត្ត​ភាព​ខ្មែរ​-សូ​វៀតផងដែរ​។ ប៉ុន្តែ​ជាអកុសល​ក្រុម​គ្រូពេទ្យ​ បានអះអាងថា​ គាត់បានស្លាប់បាត់​ទៅ​ហើយ។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ កម្លាំង​សមត្ថកិច្ចជំនាញ​ និងក្រុមគ្រូពេទ្យ​ បានសន្ឋិដ្ឋានថា៖​ ការ​ស្លាប់របស់ជនរងគ្រោះ ​គឺដោយសារ​គាំងបេះដូង ទេីប​ធ្វើ​ឱ្យ​ក្លាយ​ជាជំងឺខ្យល់គស្លាប់តែម្តង ។​ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​​

ដោយ​៖សហការី​


ចែករំលែក៖