ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់លោករដ្ឋមន្រ្តីវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជារបៀប «ជិះសេះមើលផ្កា»។
សម្តេច តេជោ ហ៊ុន សែន អះអាងថា សម្ដេចតឹងទ្រូងណាស់ ជាមួយនឹងការងារ រដ្ឋមន្រ្តី វេង សាខុន ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រឹមតែ២៤ម៉ោងទេ ខ្ញុំ ដករដ្ឋមន្ត្រីមួយបានហើយ។
ជាដដែលសម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា ត្រឹមតែ២៤ម៉ោងទេ ខ្ញុំ ដករដ្ឋមន្រ្តីមួយបានហើយ។ សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំ នៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន (វេង សាខុន) ខុន ឯង តើខ្ញុំមិនដឹងឬយ៉ាងម៉េច?
សម្តេចតេជោ ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះធ្វើការសហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយនាពេលកន្លងទៅរដ្ឋមន្រ្តីក្រសួងរូបនេះ បានធ្វើការតែឯងមិនចេះស្តាប់គេស្តាប់ឯង ដោយបណ្តោយឲ្យដំឡើងថ្លៃស្រេចតែចិត្តធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាដើមនោះ។
ការថ្លែងបែបនេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួងស្ថាប័ន ឲ្យផ្អាករាល់គម្រោងដែលមិនទាន់បានអនុម័ត និងអំពាវនាវដល់មន្ត្រីឲ្យមានការសន្សំសំចៃខ្ពស់ ព្រោះយើងត្រូវទុកថវិកាទាំងនោះ ដើម្បីចំណាយលើការទិញវ៉ាក់សាំងកូវីដ-១៩ និងយុទ្ធនាការប្រឆាំងកូវីដ-១៩ ព្រមទាំងផ្តល់ការគាំទ្រលើជីវភាពដល់ប្រជាពលរដ្ឋក្រីក្រ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណាសម្តេចនៅដឹកនាំប្រទេស សម្តេចនឹងមិនយកពន្ធដីស្រែពីកសិករឡើយ។ បើនរណាហ៊ានយក សម្តេចសូមដាក់បណ្តាសារចំពោះករណីនេះ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវហើយអំពាវនាវទៀត អ្នកណាក៏ដោយដែលមិនទាន់ មកបង់ពន្ធរថយន្តប្រញ៉ាប់ប្រញ៉ាលមកបង់ជាបន្ទាន់ ចាប់ពីពេលនេះតទៅ ហើយប្រសិនបើមិនព្រមបង់ទេ នឹងបញ្ជាឲ្យរឹបអូសរថយន្តនោះដល់ផ្ទះតែម្តង ខណៈបច្ចុប្បន្ននៅសល់រថយន្តប្រមាណ ៥ពាន់គ្រឿងទៀតនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សុន្ទរកថា នៅវេលា ម៉ោង៤៖៥០នាទី រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕
ដោយ ៖ សុខ ខេមរា