ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៣និង០៥នាទី ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ករណីនេះដោយមានការឯកភាព ពីលោកស្នងការខេត្ត និងបទបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញា ដឹកនាំបញ្ជាដោយលោក ជា សា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តប៉ៃលិននិងលោក មាស សារ៉ន អធិការនគរបាលស្រុកសាលាក្រៅលោកបានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះឆែកឆេរផ្ទះដែលពាក់ព័ន្ធករណីរក្សាទុកម៉ូតូបញ្ចាំខុសច្បាប់ ៖
ម្ចាស់ទីតាំងទី១.ឈ្មោះ ហង់ សុបាលីយ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ទីលំនៅរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ម្ចាស់ទីតាំង) ។
ទី២.ឈ្មោះ សុំ ភីណា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកទទួលបញ្ជាំ)។
លោកអធិការស្រុកសាលាក្រៅបានបន្តថា÷ក្នុងការឆែកឆេរនោះបានរកឃើញម៉ូតូទទួលបញ្ចាំដោយខុសច្បាប់មានចំនួន ០៩គ្រឿង ក្នុងនោះមាន៖
ទី០១/ម៉ូតូ ម៉ាកស្គូពី ពណ៌ក្រហម គ្មានស្លាកលេខ
ទី០២/ម៉ូតូ ម៉ាក វីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ
ទី០៣/ម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B-0562
ទី០៤/ ម៉ូតូ ម៉ាក Wave RSX ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-0853
ទី០៥/ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ សៀមរាប 1i-8506
ទី០៦/ម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-1128
ទី០៧/ម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-1680
ទី០៨/ ម៉ាកស្គូពី ពណ៌ ស ពាក់ស្លាកលេខប៉ៃលិន 1B-1447
ទី០៩/ម៉ូតូ ម៉ាកស្គូពី ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 1AH-5332 ។
លោកអធិការបន្តទៀតថា÷ក្រោយពីការឆែកឆេររួច ម្ចាស់ទីតាំងនិងអ្នកទទួលបញ្ចាំទាំងពីរនាក់ខាងលើ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរនិងព្រមទាំងម៉ូតូ ០៩គ្រឿង ត្រូវបានយកទៅធ្វើកំណត់ហេតុយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ដោយ៖ ស សារ៉េត