ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្សព្វផ្សាយវិធានការ « បីការពារ បីកុំ​» ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន, ភេសជ្ជដ្ឋាន​កម្សាន្ត​តាមហាង និងបារបារាំង

ចែករំលែក៖

ភ្នំពេញ​៖ ដេីម្បីចូលរួមអនុវត្តវិធានការរបស់ប្រមុខដឹកនាំ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ក្រសួង​សុខាភិបាល​​ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ រដ្ឋបាលខណ្ឌដូនពេញ​ ក្រោមការណែនាំរបស់លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ បានចាត់ឱ្យ​មន្ត្រីជំនាញ​ចុះផ្សព្វផ្សាយវិធានការ « ៣ការពារ ៣កុំ​» ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន​ នៅតាមក្លិប​​កម្សាន្ត​ និងបារបារាំង​ ក្នុងមូលដ្ឋាន​របស់​ខ្លួន​។

ជាក់ស្ដែង​នៅយប់ថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី យោងប្រសាសន៍ដឹកនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះធ្វើការផ្សព្វផ្សាយវិធានការ « ៣ កុំ ៣ ការពារ » និងធ្វើការណែនាំឲ្យចូលរួមអនុវត្តវិធានការសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានខាងលេីនេះ​ ស្ថិតនៅក្នុងមូលដ្ឋាន សង្កាត់វត្តភ្នំ ;សង្កាត់ផ្សារចាស់; សង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ជាមួយគ្នានោះ​ លោក ម៉ុក ច័ន្ទករុណា ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវបន្តអនុវត្តវិធានការ”បីការពារ បីកុំ”​ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖