ព័ត៌មានទាន់ហេតុការណ៍៖

Breaking news ៖ អ៊ុយក្រែនប្រកាសថាបានបាញ់កម្ទេចយន្តហោះចម្បាំងរុស្ស៊ី៦គ្រឿង(មានវីដេអូ)

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃទី២៤ខែកុម្ភៈ បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិអ៊ុយក្រែនដែលបានបញ្ជាក់ថា កម្លាំងការពារដែនអាកាសអ៊ុយក្រែនបានប្រកាសថា បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ។
ក្នុងពេលជាមួយគ្នានេះដែរ សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio បានប្រកាសថា រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេសអ៊ុយក្រែន។ ការវាយប្រហាររួមមាន ពីដែនអាកាសដើម្បីកម្ទេចប្រព័ន្ធការពារមីស៊ីលរបស់អ៊ុយក្រែន ការវាយប្រហារតាមដែនគោក ការវាយប្រហារពីយន្តហោះចម្បាំង និងវាយប្រហារពីដែនសមុទ្រ ។ ក្រៅពីនេះក៏មានការវាយប្រហារតាមបណ្តាញអេឡិចត្រូនិក ដើម្បីគ្រប់គ្រងផ្ទៃដីដ៏ធំរបស់អ៊ុយក្រែន។
លោក Marco Rubio បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានព្យាយាមគ្រប់គ្រងអាកាសយានដ្ឋានយោធានៅក្នុងទីក្រុង Kiev ដើម្បីដណ្តើមគ្រប់គ្រងទីក្រុងនេះ។ ព័ត៌មានដែលលោក Marco Rubio ប្រកាសនោះគឺពឹងផ្អែកទៅលើព័ត៌មានចារកម្មនៃគណៈកម្មការចារកិច្ចរបស់ព្រឹទ្ធសភាអាមេរិក៕ ដោយ៖ សាធី

រូបថត៖Daily Mail


ចែករំលែក៖