ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Bayern Munich កីឡាករ Neuer ត្រឡប់មកហ្វឹកហាត់វិញក្រោយវះកាត់ជោគជ័យ

ចែករំលែក៖

ប្រធានក្រុម Bayern Munich អ្នកចាំទី Manuel Neuer បានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់ជង្គង់ក្នុងខែនេះ ហើយអ្នកចាំទីរូបនេះបានបញ្ចប់ការហ្វឹកហាត់រត់ដំបូងរបស់គាត់។

នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍។

Neuer បានលេងក្នុងជ័យជម្នះ ៣-២ របស់ក្រុ Bayern Munich លើក្រុម RB Leipzig កាលពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីទទួលបានកំណត់ត្រាឈ្នះ និងស្មើនៅក្របខ័ណ្ឌ Bundesliga លើកទី៣១០។

ក្នុងការអវត្តមានរបស់កីឡាករវ័យ៣៥ឆ្នាំរូបនេះ ក៏ធ្វើឲ្យក្រុម Bayern Munich ត្រូវបានចាញ់ ៤-២ ក្នុងលីគដោយក្រុម Bochum ហើយបានស្មើ ១-១ ជាមួយ Salzburg ក្នុងការប្រកួត Champions League ជុំទី១វគ្គ១៦ក្រុមចុងក្រោយមុនពេលបញ្ចប់លទ្ធផលដ៏អាក្រក់បំផុតរបស់ពួកគេសម្រាប់រយៈពេល១០ខែជាមួយនឹងលទ្ធផល ៤-១ ប្រកួត​ឈ្នះក្រុម GreutherFuerth។

ក្រុម Bayern Munich បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំហានបន្ទាប់នៅលើផ្លូវត្រឡប់មកវិញ! Manuel Neuer បានបញ្ចប់វគ្គរត់លើកដំបូងនៅ Saebener Strasse កាលពីថ្ងៃព្រហស្បតិ៍”។

ក្លិប​មិន​បាន​បន្តថា ​ពេល​ណា Neuer នឹង​ចូល​លេង​វិញ​ទេ ប៉ុន្តែ​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​បាន​និយាយ​ថា ​គាត់​អាច​នឹង​អវត្តមាន​រហូត​ដល់​ពាក់​កណ្តាល​ខែ​មីនា។ ក្រុម Bayern Munich បច្ចុប្បន្នមាន៦ពិន្ទុដាច់នៅលើកំពូលតារាង Bundesliga ខណៈដែលក្រុមនេះអាចនឹងគ្រងជើងឯក១០ដងជាប់ៗគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Bayern FC)


ចែករំលែក៖