ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែន បង្ហាញការខកចិត្តដែលត្រូវ ប្រទេសលោកខាងលិចបោះបង់ចោល

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅថ្ងៃទី២៥ខែកុម្ភៈ ថា លោកនិងពលរដ្ឋអ៊ុយក្រែន«ត្រូវគេបោះបង់ចោល»ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្រោយពេលទាហានរុស្ស៊ីវាយប្រហារអ៊ុយក្រែនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត៥០០នាក់ ។ ក្នុងនោះមានអ្នកស្លាប់ជិត ១៤០ នាក់និងជាង ៣០០នាក់រងរបួស។

សារព័ត៌មាន The Guardian បានដកស្រង់សម្ដី ប្រធានាធិបតី Volodymyr Zelenskiy បានលើកឡើងថា «យើងត្រូវគេបោះបង់ចោលឲ្យនៅម្នាក់ឯងក្នុងសង្គ្រាមការពារប្រទេសជាតិរបស់ខ្ញុំ។ តើអ្នកណាដែលបានត្រៀមលក្ខណៈចូលរួមជាមួយយើងខ្ញុំ យើងមិនឃើញមានអ្នកណាទាំងអស់ អ្នកណាក៏ភ័យខ្លាច»។
ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា លោកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំលោកខាងលិច បានត្រឹមតែនិយាយ។ ប្រធានាធិបតីអ៊ុយក្រែនក៏បានសួរទៅប្រមុខដឹកនាំប្រទេសតំបន់អឺរ៉ុបទាំង ២៧ ថាតើអ៊ុយក្រែនអាចចូលជាសមាជិកណាតូបានដែរឬទេ? មនុស្សគ្រប់គ្នាខ្លាច មិនហានឆ្លើយតបនោះឡើយ ។

ប៉ុន្តែយើងមិនខ្លាចឡើយនឹងតស៊ូដល់ទីបញ្ចប់៕ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖