ខេត្តបន្ទាយមានជ័យ៖ ផ្លូវបេតុងមួយខ្សែររងការខូចខាតនៅចំណុចផ្សារហ៊ុយឡេងឋិតក្នុងមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែតដែលអាជ្ញាធរគាស់កាយគ្រោងចាក់បេតុង មិនទាន់បានចាក់ ក្រោយភ្លៀងធ្លាក់ជួបការលំបាកក្នុងការធ្វើដំណើរទៅមកពលរដ្ឋថតរិះគន់ ថាកាយហើយមិនព្រមធ្វើឡើងវិញ។
ឆ្លើយតមការរិះគន់មន្ត្រីនាំពាក្យសាលាក្រុងប៉ោយប៉ែតលោក ស៊ូ បាន បានបញ្ជាក់ប្រាប់ថា៖ជាការពិតដែលផ្លូវបេតុងចំណុចផ្សារហ៊ុយឡេងឋិតក្នុងមិត្តភាពរងការខូចខាតហើយអាជ្ញាធរសង្កាត់.ក្រុងប៉ោយប៉ែតបានចុះកាយផ្លូវបេតុងដែលខូចចេញហើយចាក់ក្រាលកំទិចថ្មមិចដើម្បីអោយចរាចរណ៍ទៅមកដោយងាយស្រួល។
មន្ត្រីនាំពាក្យរូបនោះបានបញ្ជាក់ថា៖ក្រោយពេលកាយហើយស្រាប់តែប៉ុន្មានថ្ងៃមានភ្លៀងធ្លាក់អាក់ខានមិនបានជួសជុល ដោយទុករង់ចាំស្ងួតទើបបន្តចាក់កំទិចថ្មមិចបន្ថែមកិនបង្ហាប់ តែប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវដែលខូចបានថតផ្លូវដែលខូចលិចទឹកបង្ហោះព័ត៌មានចោទថាអាជ្ញាធរឈូសឆាយផ្លូវចេញហើយមិនព្រមធ្វើទៅវិញ។
លោក ស៊ូ បាន មន្ត្រីនាំពាក្យសាលាក្រុងបានបញ្ជាក់ថា៖ក្រោយឃើញព័ត៌មានបានផ្សាយអាជ្ញាធរសង្កាត់.ក្រុងបានចុះទៅជួបប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដែលរងការខូចខាតបង្ខំអោយអាជ្ញាធរកសាងផ្លូវបេតុងឡើងវិញ តែមិនទាន់មានគម្រោង និងថវិកាកសាងតែអាជ្ញាធរសម្រេចជួយចេញថ្លៃដែក និងថ្លៃឈ្នួលកសាងតែប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវខាងលើសុំឲ្យចូលរួមទើបអាចកសាងបាន តែប្រជាពលរដ្ឋសុំទុកពេលជជែកគ្នាសិន។ ហើយពលរដ្ឋក៏បានលើកឡើងថានៅទីក្រុងប៉ោយប៉ែតផ្លូវបេតុងប្រាមាណជា៩០%ត្រូវបានពលរដ្ឋជួយចូលរួម៥០+៥០ជាមួយពលរដ្ឋរស់នៅសងខាងផ្លូវទើបកើតចេញជាផ្លូវបេតុងដូចសព្វថ្ងៃ បើគ្មានការចូលរួមពីសំណាក់ពលរដ្ឋនោះទេម្លោះនៅទីក្រុងប៉ោយប៉ែតគ្មានផ្លូវល្អជិះម៉ូតូបើករថយន្តស្រួលដូចសព្វថ្ងៃដែរ គួរណាផ្លូវរងការខូចខាតបន្តិចបន្តួចកុំរំពឹងពលរដ្ឋ ព្រោះកញ្ចប់ថវិកាសាងសង់របស់សង្កាត់និងក្រុងយកមកបែងចែកធ្វើជូនពលរដ្ឋផង ៕
ដោយ ៖ វណ្ណា