ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនដកទូរស័ព្ទមកនិយាយជ្រុលបុករថយន្តរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូលឿនដកទូរស័ព្ទមកនិយាយស្រាប់តែរេចង្កូតទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចខាងកេីតវត្តជង្លង់ម្លូ​ តាមបណ្តោយផ្លូវបេតុង​ សង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបដឹកទំនិញ​ ពណ៌ដីឥដ្ឋ​ ពាក់ស្លាកលេខភ្នំពេញ2AA 3137 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ស្ពឺ1J 0420 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនហេីយបានដងទូរស័ព្ទមកនិយាយក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលបុករថយន្តពីមុខពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖