ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សហគមន៍អឺរ៉ុប តារាភាពយន្តល្បីៗលើពិភពលោកជាភ្ញៀវរបស់ Maisons Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជាមោទនភាពរបស់កូនខ្មែរ  បានស្ថាបន្យកម្មខ្មែរបូរាណ ដ៏សាមញ្ញ ប៉ុន្តែជាសំណង់បូរាណនៃផ្ទះសំណាក់ គួរជាការទាក់ទាញភ្ញៀវបំផុត មកស្នាក់នៅ ប្រកបដោយផាសុខភាព រចនាបថ ទាំងទីតាំង ផ្កា ដើមឈើ ធម្មតាជាតិ កណ្តាលភូមិអ្នកស្រុក គឺ Maisons Wat Kor (ផ្ទះវត្តគរ)។ 

សូមបញ្ជាក់ថា, មិនត្រឹមតែ លោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងក្រុមការងាររបស់លោកស្រី ប៉ុណ្ណោះ ដែលជាភ្ញៀវរបស់ Maisons  Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង ! គឺមានភ្ញៀវជាថ្នាក់ដឹកនាំជាតិ អន្តរជាតិ សហគមន៍អឺរ៉ុប ប្រជាពលរដ្ឋខ្មែរមួយចំនួនធំផងដែរ ខណៈគាត់ស្រឡាញ់ ស្ថាបន្យកម្មខ្មែរបូរាណ ។ 

សូមជម្រាបថា, ជាញឹកញាប់មាន លោកឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំព្រះរាជាណាចក្រកម្ពុជា  ជាមួយភរិយា​ និងកូនស្រីគាត់លក្ខណៈគ្រួសារ មកសម្រាកលំហែរកាយ ស្រូបយកខ្យល់បរិសុទ្ធ និងទទួលទានអាហារយ៉ាងសាមញ្ញៗ និងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ បុគ្គលិក ម្ចាស់ Maisons Wat Kor (ផ្ទះវត្តគរ) ។ ក្រៅពីនោះមានឯកអគ្គរដ្ឋទូតបារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភរិយា ជាលក្ខណៈគ្រួសារ, ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ,ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា  , អតីតឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ,តួកុនថៃល្បីល្បាញសម័យដេីម​។ និយាយរួម មិនមែនតែតួកុនល្បីៗទេដែលមកស្នាក់នៅ​ គឺមានអ្នកមុខ អ្នកការទូតនានា ក៏មកស្នាក់នៅ​ ព្រោះពួកគាត់ស្រឡាញ់ស្ថាបន្យកម្មខ្មែរបូរាណ​ ដូចផ្ទះវត្តគរ​ Maisons Wat Kor។ បើថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលកម្ពុជា ក៏និយមចូលចិត្តអញ្ជើញមកស្នាក់នៅ សម្រាប់ថ្ងៃឈប់សម្រាកពីការងារ និងអញ្ជើញមកបំពេញបេសកកម្មការងារជាដើម។ 

សូមជម្រាបជូនថា, Maisons Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង  មានសេវាកម្មទំនើប បម្រើសេវាម្ហូបដូចជា ពេលព្រឹក ពេលថ្ងៃត្រង់ ពេលល្ងាច មានម្ហូបខ្មែរ អាសុី និងអឺរ៉ុប មានអាងហែលទឹក ម៉ាស្សា និងមានរៀបចំកម្មវិធីអាហារពិសេស សម្រាប់គូស្វាមីភរិយាថ្មី ក្រេបទឹកឃ្មុំ ទទួលទានស្រាសំប៉ាញ នាថ្ងៃរៀបលិច នៅវាលស្រែ បដិសន្ឋាកិច្ច គ្រប់អតិថិជន ចម្រុះជាតិសាសន៍ មានអាសយដ្ឋានផ្ទះលេខ ២២១ ភូមិបូរាណ នៃភូមិវត្តគរ ក្រុង-ខេត្តបាត់ដំបង លេខទូរស័ព្ទ ០១៧ ៥៥៥ ៣៧៧ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖