ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសែនសុខ តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីសូត្រមន្តប្រោះព្រំសិរីសួស្តីជ័យមង្គល សម្ភោធអគារប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សាងសង់ថ្មី ដែលផ្តួចផ្តើមសាងសង់ដោយឯកឧត្តមស្នងការ និង ឧបត្ថម្ភសាងសង់ដោយនាយកដ្ឋានស្ថាបនា។
ក្នងពិធីនេះដែរ លោកអធិការតំណាងឲ្យនាយ នាយរងប៉ុស្តិ៍ និងមន្តី្រប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ។
ជំនួសមុខឱ្យមន្ត្រីទាំងអស់ សូមគោរពថ្លែងអំណរអរគុណចំពោះលោកស្នងការ ដែលបានយកចិត្តទុកដាក់មន្ត្រីថ្នាក់ក្រោម ដោយបានផ្តល់អំណោយនូវអគារថ្មីសម្រាប់ឲ្យកម្លាំងបំពេញការងារប្រចាំថ្ងៃ។
លោកអធិការនគរបាលខណ្ឌសែនសុខ បានថ្លែងថា, ខ្ញុំបាទវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសែនសុខ តំណាងឲ្យ នាយ.នាយរងប៉ុស្តិ៍ និងមន្តី្រប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមទាំងអស់ សូមគោរពថ្លែងអំណអរគុណ ចំពោះ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលឯកឧត្តម បានយកចិត្តទុកដាក់ជាមួយមន្ត្រីថ្នាក់ក្រោម ដោយបានផ្តល់អំណោយនូវអគារទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមថ្មី សាងសង់ពីថ្ម ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យមានទីស្នាក់ការរឹងមាំសម្រាប់ផ្តល់ជូនដល់មន្រ្តីដែលបានខិតខំបំពេញការងារប្រចាំថ្ងៃបានល្អ ។
ជាចុងបញ្ចប់ខ្ញុំបាទតំណាងឲ្យ នាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋអូរបែកក្អមទាំងអស់សូមគោរពថ្លែង អំណគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម ជួបនូវពុទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាន: កុំបីឃ្លាងឃ្លៀតឡើយ ៕
ដោយ ៖ សិលា