ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួន បន្ទាប់ពីចាប់ក្មេងស្រីម្នាក់សតិមិនគ្រប់ រំលោភនៅនឹងផ្ទះរបស់ខ្លួននៅវេលាម៉ោង១ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ។
លោក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ដូត ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ។ ចំណែកក្មេងស្រីរងគ្រោះជាមនុស្សសតិមិនល្អ។
លោកអធិការបានបន្តថា៖តាមការរៀបរាប់បំភ្លឺពីក្មេងស្រីរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុនាងបាននាំក្មេងស្រីម្នាក់ឈ្មោះកាក់ វិមាហៅ កាងឹតអាយុ០៣ឆ្នាំ ទៅបេះផ្លែត្របែកខាងជើងផ្ទះជនសង្ស័យ ពេលនោះឈ្មោះដូត ពៅ ដើរតាមផ្លូវឃើញនាងក៏ចាប់ទាញនាងចូលទៅក្នុងផ្ទះ ហើយចាប់ឱបថើបមកលើខ្លួនទោះខំរើបំរាស់ដែរតែរើមិនរួច បន្ទាប់បានធ្វើសកម្មភាពរំលោភនាងតែម្តង ។ពេលធ្វើសកម្មភាពនោះក៏មានឈ្មោះឆាវ ឈួរ ភេទប្រុស អាយុ៤០ឆ្នាំ បានដើរចូលទៅក្នុងផ្ទះ ឃើញឈ្មោះដូត ពៅ កំពុងតែនៅលើខ្លួននាង ភ្លាមនោះគាត់ បានស្រែកថាធ្វើអីវ៉ើយ ទើបឈ្មោះដូត ពៅ បានក្រោកស្លៀកខោ ចំណែកខ្ញុំក៏ស្លៀកខោដែរ រួចក៏ដើរត្រឡប់មកផ្ទះវិញ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណាំតៅ ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីសាកសួរអំពីរឿងហេតុ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសម្មភាពចាប់ក្មេងស្រីរងគ្រោះទាញចូលក្នុងផ្ទះរួចរំលោភពិតមែន ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យនិងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ។ជនសង្ស័យឈ្មោះដូត ពៅ បានបញ្ជូនខ្លួនទៅការិយាល័យជំណាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕
ដោយ ៖ វណ្ណា