ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៦២ឆ្នាំត្រូវកូនប្រសារយកកាំបិតខ្វែវ កាប់១កាំបិតរងរបួសធ្ងន់ ដោយកូនបង្កើតនិងកូនប្រសារទាស់សម្ដីគ្នា លោកតាចូលឃាត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមមន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ០៩និង២៦នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្ទឹងកាច់ បានទទួល​ពាក្យ​បណ្ដឹង​ករណី​ហិង្សា​ដោយចេតនាមានស្ថានទំងន់ទោសចំនួន ០១ ករណី ពី​ជនរងគ្រោះ​ឈ្មោះ តូត ខ្លា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កេីតឡេីងនៅវេលាម៉ោង ០០និង១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនបង្កបានយកកាំបិតខ្វែវចំនួន ០១ដើម កាប់ទៅលើជនរងគ្រោះត្រូវ​ចំកំភួនជេីងស្តាំ​បណ្តាលឲ្យរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ តូត ខ្លា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជា​ឪពុក​ក្មេក (របួសធ្ងន់ជើងខាងស្តាំ)។
ចំណែកជនបង្កឈ្មោះ ម៉ម ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ (ត្រូវជាកូនប្រសារ) រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( ជនបង្កបានរត់គេចខ្លួនបាត់)។

សមត្តកិច្ចជំនាញបានបន្តទៀតថា÷ករណីនេះដោយមូលហេតុ៖ កូនបង្កើតនិងកូនប្រសារឈ្លោះទាស់សម្ដីគ្នា ជនរងគ្រោះជាឳពុកក្មេក ក៏ចូលទៅសម្របសម្រួលហើយកូនប្រសារខឹង​ឪពុក​ក្មេក ក៏ធ្វើសកម្មភាពកាប់ទៅលើឪពុកក្មេកមួយកាំបិតត្រូវជើងខាងស្តាំរងរបួសធ្ងន់។

បច្ចុប្បន្ន៖ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖