ព័ត៌មានទាន់ហេតុការណ៍៖

Rafael Nadal ផ្តួល Daniil Medvedev ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីMexican Open

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានបន្តការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ក្នុងឆ្នាំ២០២២នេះដោយបានផ្តួលកីឡាករលំដាប់លេខពិភពលោក Daniil Medvedev ឡើងវគ្គផ្តាច់ព្រ័ត្រMexican Open ដោយនឹងត្រូវប៉ះកីឡាករ Cameron Norrie របស់ចក្រភពអង់គ្លេស។

កីឡាករ​អេស្ប៉ាញ Nadal ធ្លាប់បាន​យក​ឈ្នះ Medvedev ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open កាល​ពី​ខែ​មុនបាន​ឈ្នះ​លើ​កីឡាករ​រុស្ស៊ីក្នុងលទ្ធផល ៦-៣ ៦-៣។

ចំណែកកីឡាករ Norrie វ័យ២៦ឆ្នាំបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៦-៤ ៦-៤ លើកីឡាករលេខពិភពលោក StefanosTsitsipas របស់ប្រទេសក្រិក។ Norrie បានឈ្នះប្រកួតជាប់ៗគ្នា បន្ទាប់ពីលើកពានកម្មវិធី Delray Beach

កីឡាករសញ្ជាតិអង់គ្លេសដែលជាប់ចំណាត់ថ្នាក់ទី១២លើពិភពលោករូបនេះបានឈ្នះពានរង្វាន់ ATP Tour ជាលើកទីនៃអាជីពរបស់គាត់នៅរដ្ឋ Florida កាលពីថ្ងៃអាទិត្យមុន ហើយឥឡូវនេះមានឱកាសដើម្បីដណ្តើមជើងឯកម្តងទៀតជាមួយកីឡាករ Nadal ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃអាទិត្យនេះ

កីឡាករ Nadal វ័យ៣៥ឆ្នាំបានរួចផុតពីការវាយបកក្នុងសិតទីពីកីឡាករMedvedev ដែលនឹងយកឈ្នះ Novak Djokovic នៅលើកំពូលតារាងពិភពលោកនៅថ្ងៃចន្ទ។ បន្ទាប់ពីឈុតបើកឆាកដ៏សាមញ្ញមួយ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទទួលបាន១១ពិន្ទុនៅក្នុងការប្រកួតជាប់ៗគ្នាក្នុងសិតទី មុនពេលទទួលបានជ័យជំនះ។

កីឡាករអេស្ប៉ាញរូបនេះបានឈ្នះការប្រកួតបើកឆាកចំនួន១៤លើករបស់គាត់ក្នុងឆ្នាំ២០២២ ដោយកត់ត្រានូវការចាប់ផ្តើមរដូវកាលដ៏ល្អបំផុតក្នុងអាជីពរបស់គាត់។ គាត់ក៏ធ្លាប់ផ្តួល Medvedev វ័យ២៦ឆ្នាំក្នុងវគ្គផ្តាច់ព្រ័ត្រទីក្រុង Melbourne កាលពីសប្តាហ៍មុន ។

គូរប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាករ Norrie កំពុង​មាន​បំណង​ចង់​បាន​ជ័យ​ជម្នះ​លើក​ដំបូង​ក្នុង​អាជីព​របស់​គាត់​ទល់​នឹង​ម្ចាស់​ជើង​ឯក Grand Slam ២១សម័យ Nadal ដែល​បាន​យក​ឈ្នះ​កីឡាករ​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍ Australian Open, Barcelona Open និង French Open កាល​ពី​ឆ្នាំ​មុន

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖