ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យ២នាក់ករណីហិង្សាមានស្ថានទម្ងន់ (ប្រើដាវកាប់ជនរងគ្រោះ)

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកដាវកាប់លើជនរងគ្រោះ បែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយធ្ងន់នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៣ និង៥០នាទីរសៀល ចំណុច ផ្លូវលំ ក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 – ជនរងគ្រោះឈ្មោះ មាស ណារ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សស្នាក់នៅផ្ទះលេខ៦១៨ ផ្លូវលំ ក្រុមទី០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ  (រងរបួសក្បាលចំហៀងខាងស្ដាំដេរប្រាំថ្នេរ)។

  – ជនសង្សយ័ទី១ឈ្មោះ មុី មករា ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ ផ្លូវលំ  ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវីដ-១៩។

   – ជនសង្សយ័ទី២ឈ្មោះមុី កុម្ភ: ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ផ្លូវលំ  ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវីដ-១៩ ។

                 វត្ថុតាងដកហូតមាន ៖

   – ដាវចំនួន០១មានប្រវែងប្រាំបីតឹក។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះឈ្មោះមាស ណារ៉ាក់ បានចុចទូរស័ព្ទរបស់ខ្លួននៅក្នុងផ្ទះឃើញសារសំលេងឌឺដងពីជនសង្ស័យលុះដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះក៏បានដើរទៅផ្ទះជនសង្ស័យដើម្បីសួរនាំ ពេលដើរតាមផ្លូវជនសង្ស័យឈ្មោះ មុី មករា ក៏ជជែកគ្នាបណ្តាលឲ្យទំនាស់ពាក្យសម្ដី បានប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះមុី កុម្ភៈ(ត្រូវជាប្អូន) បានឃើញក៏ទាញដាវរត់ចេញពីផ្ទះខ្លួនមកឲ្យ ឈ្មោះមុី មករា បានកាប់ទៅលើជនរងគ្រោះចំនួន០១ដាវ ហើយជនសង្ស័យឈ្មោះមុី កុម្ភៈ បានចាប់ក្បាលជនរងគ្រោះបោកទៅនឹងជញ្ចាំងថ្ម បណ្ដាលឱ្យជនរងគ្រោះរងរបួសបែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយធ្ងន់ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានប្ដឹងរាយការណ៍មកសមត្ថកិច្ចចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងខាងលើ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ 

       បច្ចុប្បន្នជនសង្ស័យទាំង០២ រួមទាំងវត្ថុតាងដកហូតបានខាងលើ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖